ប្រទេសឥណ្ឌូណេស៊ី បានធ្វើការអបអរសាទរនិងទទួលក្រុមកីឡាបាល់ទាត់របស់ខ្លួនភ្លូកទឹកភ្លូកដីជាលក្ខណៈទ្រង់ទ្រាយធំ ក្រោយឈ្នះមេដាយមាស

ភ្នំពេញ៖ ប្រទេសឥណ្ឌូណេស៊ីបានធ្វើការអបអរសាទរនឹងទទួលក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំរបស់ខ្លួនដែលបានឈ្នះជើងឯកទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជា ដែលបានវិលត្រលប់មកកាន់ប្រទេសវិញយ៉ាងភ្លូកទឹកភ្លូកដីជាលក្ខណៈទ្រង់ទ្រាយធំតែម្តងនៅឯទីក្រុងហ្សាកាតា។
សូមរំលឹកថា ក្រុមបាល់ទាល់ជម្រើសជាតិ U22 ឥណ្ឌូនេស៊ី ដណ្តើមបានមេដាយមាស វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស ក្រោយពីយកឈ្នះក្រុម U22 ថៃ ក្នុងលទ្ធផល ៥-២ យ៉ាងស្វិតស្វាញបំផុត ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើក៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះ ធ្វើឡើងនាពហុកីឡដ្ឋានអូឡាំពិក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

