**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អ្នកនាំពាក្យក្រសួងការពារជាតិ ចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» ដែលធ្វើឱ្យប៉ះពាល់ដល់ នាយឧត្តមសេនីយ៍ នាង ផាត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាស បដិសេធ និងច្រានចោលទាំងស្រុងចំពោះខ្លឹមសារដែលបង្ហោះនៅលើហ្វេសប៊ុក «Mary Ka» កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា បុគ្គលដែលដាក់ឈ្មោះថា «Chhay កូនប៉ានាងផាត»​ ដែលមានជម្លោះជាមួយម្ចាស់ហ្វេសប៊ុក «Mary Ka» ពុំមែនជាកូន ឬជាជំនួយការ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត នោះទេ ហើយ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏មិនមានការជាប់ពាក់ព័ន្ធទៅនឹងករណីជម្លោះនេះដែរ។

នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ «ករណីដែលបុគ្គលនេះ បន្លំយកឈ្មោះឯកឧត្តម ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅប្រើប្រាស់ក្នុងប្រព្រឹត្តអំពើល្មើស ឬគំរាមកំហែងណាមួយ សូមឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់»។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមស្នើឱ្យហ្វេសប៊ុកឈ្មោះ «Mary Ka» បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយរបស់ខ្លួនដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងការពារជាតិ ទៅពាក់ព័ន្ធនឹងករណីបុគ្គលនេះតទៅ
ទៀត បើមិនដូច្នោះទេ នឹងមានចាត់វិធានការទៅតាមផ្លូវច្បាប់។

ខណៈដែលបច្ចេកវិជ្ជារីកចម្រើន ហើយមានការបោកប្រាស់ច្រើនតាមប្រព័ន្ធអ៉ីនធើណិតនោះ អ្នកនាំពាក្យក្រសួងការពារជាតិ សូមអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មានការប្រុងប្រយ័ត្ន និងស្រាវជ្រាវឱ្យច្បាស់លាស់ជាមុនសិន មុននឹងផ្សព្វផ្សាយ ឬចែកចាយការចោទប្រកាន់ណាមួយ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ៕

អត្ថបទដែលជាប់ទាក់ទង