**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ឯកឧត្ដម នេត្រ ភក្ត្រា អំពាវនាវឱ្យចូលរួមអភិរក្ស សត្វព្រៃកម្រជិតផុតពូជឱ្យនៅគង់វង្ស កុំរង់ចាំបាត់បង់ទើបនាំគ្នាស្តារឡើងវិញ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន រួមនឹងក្រុមអង្គការផ្នែកអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ បានបន្តបំផុសស្មារតីជូនប្រជាពលរដ្ឋឱ្យចូលរួមការពារ និងអភិរក្សសត្វព្រៃកម្រៗ ជិតផុតពូជដែលមាននៅក្នុងព្រៃធម្មជាតិ ឱ្យនៅគង់វង្ស សូមកុំរង់ចាំបាត់បង់ទើបនាំគ្នាស្តារឡើងវិញ គឺវាហួសពេលហើយ។
បច្ចុប្បន្នកម្ពុជា គឺមានប្រភេទសត្វកម្រចំនួន ៣ប្រភេទហើយ ត្រូវបានដាច់ពូជរួមមាន៖ គោព្រៃ ខ្លាធំ និងសត្វរមាស។

ឯកឧត្ដម នេត្រ ភក្ត្រា បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធនានា បន្ទាប់ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព មានប្រភេទសត្វកម្រជិតផុតពូជមួយចំនួនត្រូវបានបង្កាត់ពូជរួមមាន៖ ក្រពើភ្នំ ឬក្រពើត្រី, កន្ធាយក្បាលកង្កែប, អណ្តើកហ្លួង, សត្វខ្សឹប ឬក្ងោកទេព ដើម្បីលែងចូលទៅក្នុងធម្មជាតិវិញជាដើម។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមអ្នកនាំពាក្យក្រសួងបរិស្ថាន ចង់ឃើញប្រភេទសត្វកម្រៗជាច្រើនផ្សេងទៀត ដែលប្រឈមនឹងការជិតផុតពូជ ត្រូវបានបង្កាត់ ដើម្បីលែងទៅក្នុងជម្រកធម្មជាតិ ដើម្បីចៀសវាងការបាត់ពូជហើយ យើងនាំគ្នាស្តារឡើងវិញ លោកលើកឧទាហរណ៍អ្វីដែលយើងបាត់បង់ ហើយយើងខិតខំប្រឹងប្រែងស្តារឡើងវិញនៅពេលដែលបណ្តាប្រទេសផ្សេងទៀត មានប្រភេទពូជ យើងអាចស្នើសុំ ប៉ុន្តែ ប្រសិនបើប្រភេទសត្វហ្នឹងដាច់ពូជអស់នៅលើពិភពលោក សួរតើយើងអាចនឹងស្តារប្រភេទសត្វហ្នឹងឡើងវិញតាមរបៀបណា?»។

ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា អ្វីដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងធ្វើនៅក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ គឺដើម្បីស្តារឡើងវិញនូវប្រភេទសត្វកម្រ ផ្តល់នូវជម្រកដែលមានសុវត្ថិភាព និងបង្កើននូវបច្ចេកទេស ព្រមទាំងវិធីសាស្ត្រ ដើម្បីបង្កើនរបាយសត្វព្រៃកម្រនៅក្នុងជម្រកធម្មជាតិ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម នេត្រ ភក្ត្រា បានបញ្ជាក់ថា ចំណុចទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថាប្រភេទសត្វកម្រៗទាំងនោះត្រូវបានរក្សា ហើយមិនមែនសម្រាប់តែផលប្រយោជន៍របស់ប្រជាជនកម្ពុជាទេ ក៏ប៉ុន្តែ សម្រាប់មនុស្សជាតិ និងសម្រាប់ប្រព័ន្ធអេកូឡូស៉ីទាំងមូលតែម្តង។

នាឱកាសធ្វើសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលយើងមានត្រូវថែរក្សាឱ្យបាន អ្វីដែយើងជិតបាត់បង់ ប្រភេទសត្វខ្លះដែលប្រឈមមុខ យើងត្រូវតែបង្កើន ហើយកុំរង់ចាំដល់យើងបាត់បង់បានយើងនាំគ្នាថែរក្សា នាំគ្នានឹកគិតថាចង់ឱ្យបានប្រភេទសត្វនេះឡើងវិញ គឺយើងប្រឈមនឹងបញ្ហាជាច្រើន»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានគូសបបញ្ជាក់ថា កម្មវិធីដែលក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ និងរដ្ឋបាលខេត្តដែលតំបន់ការពារធនធានធម្មជាតិ បានបើកយុទ្ធនាការអន្ទាក់សូន្យនេះ មិនមែនត្រឹមតែដោះ និងលុបបំបាត់អន្ទាក់នៅក្នុងព្រៃធម្មជាតិនោះទេ និងផ្លាស់ប្តូរនូវឥរិយាបថប្រជាពលរដ្ឋកុំឱ្យបរិភោគសាច់សត្វព្រៃនោះទេ ប៉ុន្តែ បានផ្តល់ក្តីសង្ឃឹមឱ្យប្រភេទសត្វកម្រផ្សេងៗទៀត ដែលប្រឈមមុខជាមួយការជិតផុតពូជ។

បើតាមលោក Eddie Lefter ប្រធានផ្នែកពង្រឹងការអនុវត្តច្បាប់នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា សម្រាប់តំបន់ជួរភ្នំក្រវាញ គឺមានវត្តមានប្រភេទសត្វកម្រជិត៦៤ប្រភេទរួមមាន៖ ដំរូីព្រៃអាស៉ី សត្វពង្រូល ទោចម្កុជ និងថ្ងៃអនាគតអាចក្លាយជាជម្រកសត្វខ្លាធំផងដែរ។ យុទ្ធនាការអន្ទាក់សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថាន គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការពារសត្វព្រៃផងដែរ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានថ្លែងថា ដើម្បីបង្កើនចំនួនសត្វព្រៃ និងទប់ស្កាត់ការបាត់បង់ពូជសត្វព្រៃដែលបណ្តាលមកពីការដាក់អន្ទាក់​ និងការបរបាញ់ទាមទារនូវការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិរក្ស និងកិច្ចអន្តរាគមន៍ដែលមិនធ្លាប់មានពីមុនមកតាមរយៈវិធីសាស្ត្រទំនើបប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

លោកបានបន្ថែមទៀតថា៖ «យើងត្រូវផ្តល់ជម្រកសុវត្ថិភាពមួយដល់សត្វព្រៃហើយ វាក៏ជាទីកន្លែងមួយដែលជីវៈចម្រុះត្រូវផ្តាច់ចេញពីការគំរាមកំហែងគ្រប់សកម្មភាពរបស់មនុស្សព្រមទាំងជាតំបន់មួយដែលមានការគ្រប់គ្រងដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ»។

លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសកម្មវិធី MJP Foundation បានបញ្ជាក់ថា៖ ការអភិរក្ស និងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឲ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍ សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល។ ការសិក្សាថ្មីៗនេះបានបញ្ជាក់ឱ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅក្នុងតំបន់ព្រៃនានានៃប្រទេសកម្ពុជា ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។លោកបានគូសបញ្ជាក់ថា៖ «ការបញ្ឈប់នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃ និងប្តូរមកជាការជួយការពារសត្វព្រៃ គឺជាជម្រើសមួយដ៏ត្រឹមត្រូវសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសំឡេងដាស់តឿនដ៏ប្រសើរ និងទាន់ពេលវេលាក្នុងការជួយប្តូរទស្សនាទានប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃដ៏កម្រ និងមានតម្លៃនៃប្រទេសយើង»៕

អត្ថបទដែលជាប់ទាក់ទង