ឯកឧត្ដម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីជលផល

ភ្នំពេញ៖ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និងសេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់ បន្តលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមការងារ ៕
