ឯកឧត្តម អ៊ូច ភា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ បានឧបត្ថម្ភ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០៛ (ដប់លានរៀល) និងឧបត្ថម្ភអង្ករចំនួន ៥តោន ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដើម្បីចូលរួមអបអរខួបទី១៦០ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ ”រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម“។
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ សូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមជាថវិកា និងសម្ភារៈ ដើម្បីសាខាយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទ ៕
