ភូមិ២៣ ឧទ្យានជាតិសមុទ្រកោះរ៉ុងជាតំបន់ដែលមានសក្តានុពលទេសចរណ៍ខ្លាំង

ភ្នំពេញ៖ ភូមិ២៣ ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាផ្នែកមួយនៃកោះរ៉ុងសន្លឹម មានប្រជាជនរស់ច្រើនកុះករ ជាតំបន់ដែលមានសក្តានុពលទេសចរណ៍ខ្លាំងទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តជាច្រើន។
ប្រជាជនដែលរស់នៅភូមិ២៣បានប្រែក្លាយមុខរបរពីនេសាទមកជា ការផ្តល់សេវាកម្មទេសចរណ៍ជាច្រើនទំរង់ ជូនភ្ញៀវទេសចរណ៍វិញ ជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្ម ជិះទៅលេងឆ្នេរផ្សេងៗទៀតនៅលើកោះរ៉ុងសន្លឹម៕

