**ទេសរដ្ឋមន្ត្រី លី ធុជ អរគុណដល់មូលនិធិ Sir Bobby Charlton ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជានៅតែត្រូវការជំនួយពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាគ្រាប់មីន**ឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**រដ្ឋមន្ត្រីក្រសួងផែនការ បន្តដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ**ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី ក្នុងខេត្តឧត្តរមានជ័យ**ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក្រើនរំលឹកសមាជិកបក្សទាំងអស់ កុំធ្វេសប្រហែសឲ្យសោះ ដូចពាក្យថា «ច្រេះស៊ីដែក» គណបក្សយើងខ្លាំង តែបើមានចន្លោះប្រហោង បក្សដ៏ទៃនឹងឆ្លៀតឱកាស**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា**ឯកឧត្តម ម៉ៅ ធនិន៖ ការសាមគ្គីភាពយ៉ាងស្អិតរមួតរវាងគណៈអភិបាល និងក្រុមប្រឹក្សាបានធ្វើឱ្យខេត្តកំពតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំកិច្ចប្រជុំ ស្តីពីសហគមន៍សម្រាប់ការអនុវត្ត នៃគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**កុមារម្នាក់ដួលម៉ូតូទង្គិចនឹងធាងត្នោតដាច់សរសៃ ក បណ្តាលឱ្យហូរឈាមខ្សោះពីខ្លួន ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិតបានជោគជ័យ**គ្រាប់មីនប្រមាណជាង ១១០លានគ្រាប់ គឺជាគ្រាប់មីនសកម្ម ត្រូវបានកប់ក្នុងដីនៅប្រទេសជាង ៦០ ជុំវិញពិភពលោក**មន្ទីរកសិកម្មខេត្តកែប ច្រានចោលការផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាក់ បណ្តាលឱ្យសត្វប្រើសដែលរត់ចូលស្រុកជិត ១សប្តាហ៍ ដេកត្រដរខ្យល់ងាប់ ទើបមន្ត្រីជំនាញចុះមកយកទៅកាប់ចែកសាច់គ្នា**សម្ដេចក្រឡាហោម ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តម កែន សេរីរដ្ឋា ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេស**រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី

ភ្នំពេញ៖ ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូរឡាំពិក។

ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។

ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ឯកឧត្ដម ថោង ខុន បានគូសរំលេចថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។

ឯកឧត្ដម ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។

ឯកឧត្ដម ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់​អារម្មណ៍​ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់​តែច្រើន​ទៅកាន់ឆាកអន្តរជាតិ។

បើតាមឯកឧត្ដម ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។

ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ឯកឧត្ដម ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង