**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាក់ បណ្តាលឱ្យសត្វប្រើសដែលរត់ចូលស្រុកជិត ១សប្តាហ៍ ដេកត្រដរខ្យល់ងាប់ ទើបមន្ត្រីជំនាញចុះមកយកទៅកាប់ចែកសាច់គ្នា

ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ច្រានចោលការផ្សព្វផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាក់បណ្តាលឱ្យសត្វប្រើសដែលរត់ចូលស្រុកជិត១សប្តាហ៍ដេកត្រដរខ្យល់ងាប់ទើបមន្ត្រីជំនាញចុះមកយកទៅកាប់ចែកសាច់គ្នា។ ជុំវិញករណីនេះអាជ្ញាធរអះអាងថា មិនមានការកាប់សាច់ចែកគ្នានោះទេ គឺមន្ត្រីដឹកយកសពសត្វប្រើសដែលងាប់នោះទៅកប់ចោលនៅក្រោយមន្ទីរកសិកម្មខេត្ត។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរកសិកម្មខេត្តកែបនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

មន្ទីរកសិកម្មបញ្ជាក់តាមរយៈសេចក្តីបំភ្លឺថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មន្ទីរកសិកម្មខេត្តទទួលព័ត៌មាន និងរូបភាពពីពលរដ្ឋ ករណីថា មានសត្វប្រើស០១ក្បាលចុះពីភ្នំ ចូលក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ មន្ទីរកសិកម្ម អះអាងថា ក្រោយទទួលបានព័ត៌មាននោះ ស្ថាប័នខ្លួនបានចាត់នាយខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញ ចុះទៅពិនិត្យ និងសាកសួរព័ត៌មានអំពីសត្វប្រើសនោះ ប៉ុន្តែមិនបានទទួលព័ត៌មានជាក់លាក់ គ្រាន់តែដឹងថា ពិតជាមានប្រើស០១ក្បាលរត់ចូលភូមិនោះមែន តែមិនមានអ្នកដឹងអំពីព័ត៌មានច្បាស់លាស់ទេ។ លុះដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែប បានទទួលសេចក្តីរាយការណ៍ជាថ្មីម្ដងទៀត ពីអនុប្រធានភូមិកោះសោម ថាប្រើស០១ក្បាលបានរត់ចូលភូមិ។ លោកនាយខណ្ឌស្តីទី បានដឹកនាំមន្ត្រី ជំនាញចុះទៅពិនិត្យ ឃើញប្រើសនៅ ភូមិកោះសោមពិតមែន ហើយប្រើសនោះក៏បានបន្តរត់រហូតដល់ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ចូលដល់ក្នុងរបងផ្ទះប្រជាពលរដ្ឋឈ្មោះ ទេព សិលា ក្នុងស្ថានភាពផ្អើល រន្ធត់ និងភ័យខ្លាច ដើម្បីរកទីជម្រកសុវត្ថិភាព គឺវាបានរត់ចូលដល់ទ្រុងមាន់ប្រជាពលរដ្ឋ ទាំងស្ថានភាពដង្ហក់ហៀរទឹកមាត់។

មន្ទីរបញ្ជាក់បន្ថែមថា លុះដល់ម៉ោង៩៖២០នាទី មន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់ និងរាយការណ៍ជូនថ្នាក់លើ ដើម្បីស្នើសុំយោបល់យកសត្វប្រើសនោះទៅទុកដាក់នៅកន្លែងមានសុវត្ថិភាព។ ប៉ុន្តែគួរឱ្យសោកស្ដាយប្រើសនោះ ដង្ហក់រហូតដាច់ខ្យល់ស្លាប់ទោះមន្ត្រីខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ។ ចំពោះសត្វប្រើសឈ្មោលមានប្រវែងខ្លួន១៩០សង់ទីម៉ែត្រ កម្ពស់១៤០សង់ទីម៉ែត្រ និងស្នែងមានប្រវែង៦០សង់ទីម៉ែត្រនោះ មន្ត្រីដឹកយកមកមន្ទីរ និងស្នើសុំយោបល់ថ្នាក់ដឹកនាំដើម្បីមានវិធានការបន្ត។ មន្ទីរកសិកម្ម សង្កត់ធ្ងន់ថា «ដោយស្ថានភាពសត្វប្រើសងាប់ គួបផ្សំនឹងអាកាសធាតុក្ដៅផងបានធ្វើឱ្យខ្មោចសត្វឆាប់ប្រែប្រួលស្ថានភាពមានក្លិនស្អុយ មន្ត្រីយើងក៏សម្រេចចិត្តយកទៅកប់។ ពាក់ព័ន្ធមតិលើកឡើងថា អាជ្ញាធរមិនយកចិត្តទុកដាក់នោះ គឺមិនពិតប្រាកដទេ»។

មន្ទីរកសិកម្មលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ណាស់លើការងាររថែរក្សា និងអភិរក្សសត្វព្រៃកម្រព្រោះជាសម្បត្តិជាតិ និងសម្បត្តិមនុស្សលោកដែលត្រូវរួមគ្នាការពារ ហើយបើមានអ្នកឃាត់ចាប់ ឬវាយឱ្យមានរបួសស្នាម សម្លាប់ នឹងត្រូវទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ស្តីពីព្រៃឈើដែលមានសុពលភាពជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង