**អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់អំពីការងារសម្អាតបរិស្ថាន និងអនាម័យ នៅបរិវេណអង្គរ ដែលជាបន្ទុករបស់ក្រុមហ៊ុន HCC ទទួលរ៉ាប់រង ទាំងលើគោក និងក្នុងទឹក**សម្តេចធិបតី៖ មហាសន្និបាត JCI នឹងក្លាយជាវេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល**រដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ប្លង់គោលប្រើប្រាស់ដីក្រុងដូនកែវ ចក្ខុវិស័យ ឆ្នាំ២០២៤០**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ក្នុងពិធីបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាចរបស់យុវជន**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់របស់កម្ពុជា**សម្ដេចធិបតី៖ ទឹកដីសៀមរាបកាលពីជាង២០ឆ្នាំមុន គឺជាអតីតតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា**សម្តេចធិបតី៖ សង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង**សម្តេចធិបតី៖ ការអញ្ជើញខ្ញុំឱ្យចូលរួមបើកមហាសន្និបាតសភាយុវពាណិជ្ជកម្មអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កំពុងស្ថិតក្នុងភាពជាយុវវ័យដែរ**អភិបាលខេត្តកំពង់ឆ្នាំង៖ ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះចែកពូជស្រូវផ្ការំដួល កូនឈើ និងចាក់វ៉ាក់សាំងគោក្របី ការពារជំងឺសាទឹក ជូនពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកកោះញែក**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាព១គ្រួសារ នៅស្រុកគិរីវង់ ខេត្តតាកែវ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ**ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas ដែលគ្មានលេខបញ្ជិកា**អូស្ត្រាលីជំរុញការគ្រប់គ្រងទឹកស្អាតប្រកបដោយនិរន្តរភាពនៅកម្ពុជាក្នុងវេទិកាទឹកពិភពលោក**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត**សាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ អប់រំសិស្សឲ្យកែប្រែទម្លាប់ចាស់ ទទួលនូវផ្នត់គំនិតថ្មី អនុវត្តទៅលើ «កម្ពុជាស្អាត ខ្មែរធ្វើបាន»**គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា លើការរៀបចំយន្តការក្នុងការផលិតស្រូវចំណី តាមប្រព័ន្ធពូជសុទ្ធ

រដ្ឋមន្ត្រីក្រសួងផែនការ បន្តដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាននៃគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (គ.អ.ផ.យ.អ.ជ.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បន្តដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃ គ.អ.ផ.យ.អ.ជ. នាទីស្តីការក្រសួងផែនការ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីបន្តពិនិត្យ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (ផ.យ.អ.ជ.) ដែលជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្តល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍តាមវិស័យ។ សមាសភាពចូលរួម រួមមានសមាជិក សមាជិកា លេខាធិការដ្ឋាននៃ (គ.អ.ផ.យ.អ.ជ.) និងលោកសាស្ត្រាចារ្យបណ្ឌិត ភឹម ស៊ីណារិទ្ធ ទីប្រឹក្សារបស់អង្គការ UNDP ប្រចាំកម្ពុជា។ គួររំលឹកថា បន្ទាប់ពីការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងនូវ កម្មវិធីជាតិសម្រាប់នីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ លើកទី១ របស់ខ្លួន សម្រាប់កំណត់ចក្ខុវិស័យនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ យ៉ាងណាមិញមកដល់ឆ្នាំ១៩៩៨ ទើបគេសង្កេតឃើញការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលក្នុងនោះមិនត្រឹមតែក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែលើទិដ្ឋភាពនយោបាយផងដែរ។ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដ៏ប៉ិនប្រសប់របស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញលេញ ដោយបានបិទបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរាប់ទសវត្សរ៍របស់កម្ពុជា ហើយជវភាពនៃការកសាងជាតិឡើងវិញក៏បានលេចរូបរាងតាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្រត្រីកោណ” របស់រាជរដ្ឋាភិបាល។ បន្ទាប់មក ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ លើកទី២ ក៏ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ការតម្រង់ទិសដល់ការបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងការអនុវត្តដោយជោគជ័យនូវ “យុទ្ធសាស្ត្រត្រីកោណ” របស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយផ្អែកលើមុំទាំង៣, យុទ្ធសាស្ត្រត្រីកោណ បានកំណត់នូវបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសមួយដែលធ្លាប់មានអស្ថិរភាព សង្គ្រាម ជម្លោះផ្ទៃក្នុង និងភាពអន់ថយ ឱ្យក្លាយទៅជាចំណុចកណ្តាលនៃ សន្តិភាពដ៏រឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការគោរពលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស កិច្ចសហប្រតិបត្តិការនិងកិច្ចអភិវឌ្ឍ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ មកដល់នីតិកាលទី៣ “យុទ្ធសាស្ត្រត្រីកោណ” បានវិវដ្តទៅជា “យុទ្ធសាស្ត្រចតុកោណ” ដែលជាការបន្តពង្រឹង និងស្ថាបនាលើមូលដ្ឋាននៃសមិទ្ធផលនានា ដោយផ្តោតលើការកែលម្អ និងបង្កើនសមត្ថភាពរបស់ស្ថាប័នសាធារណៈ លើកស្ទួយអភិបាលកិច្ចនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ក្នុងទិសដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋ ធានាសមធម៌ក្នុងសង្គម និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ ព្រមទាំងការការពារសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌ជាតិ ដែលទាំងនេះសុទ្ធតែជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន សំដៅសម្រេចបាននូវ “គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍”, ទាញយកផលចំណេញខ្ពស់ពី “ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ២០១៥” ព្រមទាំងសម្រេចបាននូវ “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០”។ ទន្ទឹមនឹងការដាក់ចេញនូវ​ “យុទ្ធសាស្ត្រចតុកោណ” ទាំង៤ដំណាក់កាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ដែលជាឯកសារគោលនយោបាយសំខាន់ទី២ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានរៀបចំឡើងតាមដំណាក់កាល ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេល ២៥ឆ្នាំ នៃយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ប្រទេសកម្ពុជាបានឆ្លងកាត់នូវបរិវត្តកម្មដ៏ធំធេងនិងសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមការរំពឹងទុក ហើយនៅក្នុងនីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជាបាននិងវិវដ្តនៅក្នុងវដ្តថ្មីមួយទៀត ពោលគឺ យុទ្ធសាស្ត្របញ្ចកោណ ដើម្បីឈានទៅសម្រេចបាននូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។ កិច្ចប្រជុំនាព្រឹកនេះ ដើម្បីបន្តពិនិត្យ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (ផ.យ.អ.ជ.) ដែលជាឯកសារគោលនយោបាយសំខាន់ទី២ និងជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង