**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ

រាជរដ្ឋាភិបាល កត់សម្គាល់ឃើញកម្មវិធីសិក្សាតាមអ៊ីនធើណិត BEEP ជាកម្មវិធីគំរូមួយសម្រាប់អ្នកបាត់ឱកាសសិក្សា ហើយចង់បន្តការសិក្សាវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសហប្រតិបត្តិការបានបង្ហាញការកត់សម្គាល់ថា «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធើណិត ហៅកាត់ថា BEEP» គឺជាកម្មវិធីគំរូមួយក្នុងការស្ដារបង្កើនចំណេះដឹង និងជំនាញបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនដែលបាត់ឱកាសសិក្សា និងអ្នករវល់ការងារពុំមានពេលសិក្សាពេញលេញ។

ឯកឧត្តមបណ្ឌិត ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងដូច្នេះ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការប្រឹក្សាការងារនិងការណែនាំសម្រាប់ថ្នាក់ដឹកនាំ និងអ្នកសម្របសម្រួលកម្មវិធី BEEP ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ ចាប់ពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៣ ជាមួយវត្តមានលោក សារដារ អ៊ូម៉ារ អាឡាំ (Sardar Umar Alam) ប្រធានអង្គការយូណេស្កូប្រចំាប្រទេសកម្ពុជា លោកស្រី ណាដ្យា អូតទីហ្កឺរ (Nadia Ottiger) អនុប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកយុវជន តំណាងក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងការងារ និងក្រសួងអប់រំ។

គួរជម្រាបថា មណ្ឌលសិក្សា BEEP ដំបូងនៅកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ២០១៩ ការអនុវត្តកម្មវិធីនេះដែរគឺបានពីការផ្ដល់មូលនិធិនិងគាំទ្រពីសំណាក់អង្គការយូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារស្វីស SDC ព្រមទាំងក្រុមហ៊ុនទូរស័ព្ទស្មាត ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាល និងកសាងសមត្ថភាពថ្មីៗបន្ថែមដល់យុវជនដែលបាត់បង់ឱកាសសិក្សា និងអ្នកដែលកំពុងបម្រើការងារនៅតាមសហគ្រាស-គ្រឹះស្ថានដែលពុំមានពេលវេលា ឬឱកាសសិក្សាបន្ត ហើយមានបំណងចង់បន្តការសិក្សា។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ុក ប៉ាន់ បានលើកឡើងថា ជាមួយនឹងការវិវត្តនៃបច្ចេកវិទ្យារបស់សកលលោក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលផ្ទាល់ ឬពីចម្ងាយ (Online) ដូចជាកម្មវិធី BEEP នេះជាដើម។ BEEP ផ្តល់ជូនការអប់រំដែលមានភាពបត់បែនតាមបែបឌីជីថលសម្រាប់យុវជនដែលបោះបង់ការសិក្សា ដើម្បីបញ្ចប់ការអប់រំមធ្យមសិក្សាបឋមភូមិសមមូលនឹងថ្នាក់ទី៩។ BEEP អាចសិក្សាបានតាមរយៈកុំព្យូទ័រ ឬស្មាតហ្វូនគ្រប់កាលៈទេសៈ ដែលមិនប៉ះពាល់ម៉ោងធ្វើការរបស់ពួកគេ។

ឯកឧត្តមបានបញ្ជាក់ថា «កម្មវិធីសិក្សា BEEP បានការជួយសម្របសម្រួលពិសេសមួយរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយឥឡូវនេះកម្មវិធីបានក្លាយជាកម្មវិធីគំរូសម្រាប់ក្រសួងទាំងពីរ»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្នមណ្ឌលសិក្សា BEEP សរុបមានចំនួន២៤ទីតាំង ក្នុងនោះស្ថិតនៅក្រោមក្រសួងការងារចំនួន១២មណ្ឌល និងក្រោមក្រសួងអប់រំចំនួន១២មណ្ឌល ដែលមានសិស្សចុះឈ្មោះចូលរៀនសរុបចំនួន២,០០០នាក់ (ស្រី៦៧៧នាក់) សិស្សប្រឡងជាប់ជាស្ថាពរសរុបចំនួន៨៤៣នាក់ (ស្រី២៥០នាក់)។

បើតាមឯកឧត្តម ប៉ុក ប៉ាន់ ការបញ្ចប់វិញ្ញាបនបត្រ BEEP អាចឱ្យសិក្ខាកាមបង្កើនចំណេះដឹង និងអាចបន្តការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងទទួលបានឱកាសការងារសមរម្យ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំដៃគូអភិវឌ្ឍន៍ ពិនិត្យលទ្ធភាពជួយដោះស្រាយសេវាអ៊ីនធើណិតឱ្យបានទូលំទូលាយ ជួយផ្តល់កុំព្យូទ័រលើតុ និងកុំព្យូទ័រចល័តបន្ថែម ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស ជួយពង្រឹងប្រព័ន្ធសិក្សារបស់កម្មវិធី BEEP កាន់តែល្អប្រសើរឡើង និងជួយគាំទ្រប្រឹក្សាណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធអំពីកម្មវិធី BEEP៕

អត្ថបទដែលជាប់ទាក់ទង