ស្រួង ភាវី៖ ទាំងបេះដូង និងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជា

ភ្នំពេញ៖ កីឡាការនី ស្រួង ភាវី តាមរយៈបណ្ដាញសង្គមបានបញ្ជាក់ថា ទាំងបេះដូង និងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជា ហើយរាល់ថវិកាដែលប្រកួតបានជ័យជម្នះទាំងប៉ុន្មាន ទោះតិចក្ដីច្រើនក្ដី គឺប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។
កីឡាការនី ស្រួង ភាវី បញ្ជាក់ថា “ហើយតាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត“៕
