**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ករណីបុរសជាខ្មាន់កាំភ្លេីង ដែលបានបាញ់ប្តីប្រពន្ធ ២នាក់ នៅស្រុកជេីងព្រៃ បណ្ដាលមកពីទំនាស់ពាក្យសម្តីគ្នា

ភ្នំពេញ៖ ប្រភពពីមន្ទីរព័ត៌មានខេត្តកំពង់ចាម រាយការជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ករណីបុរសម្នាក់ជា ខ្មាន់កាំភ្លេីង ដែលបានបាញ់ប្តី ប្រពន្ធ ២នាក់ នៅស្រុកជេីងព្រៃ បណ្ដាលមកពីទំនាស់ពាក្យសម្តីគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លេីងម្នាក់ ដែល គេស្គាល់ ឈ្មោះ ឆេង សេង ហៅ ធីវ អាយុ ៤០ឆ្នាំ រស់នៅផ្ទះបុរីឈូកវ៉ា២ រាជធានីភ្នំពេញ មានមុខរបរជា លក់គ្រឿងតុបតែងឡាន បានជិះរថយន្ត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-8356 ប្រដាប់ដោយអាវុធ ខ្លី ១ដើម មិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះ ពីរនាក់ប្តីប្រពន្ធ ដែល ហេតុការណ៍នេះ បានកេីតឡេីង នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា មូលហេតុ ដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺបណ្ដាលមកពីទំនាស់ពាក្យសម្តីគ្នា ដោយជនរងគ្រោះ ឲ្យជនបង្កហេតុ គាស់សពជីដូនជីតា ចេញពីដី ដេីម្បី ងាយស្រួលទិញលក់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ផុន សុភណ័ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្តី ត្រូវបានខ្មាន់កំភ្លើង បាញ់ប្រហារត្រូវចំដៃ និងសៀតផ្កា របួសធ្ងន់ នៅខាងមុខផ្ទះរបស់ខ្លួន និងបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ នៅរាជធានីភ្នំពេញហើយ ។ ចំណែកឯ ប្រពន្ធវិញ មាន ឈ្មោះ ចិន ចាន់ណា ភេទស្រី អាយុ ៤០ឆ្នាំ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែល ខ្មាន់កាំភ្លើង បានបាញ់ ឲ្យរងរបួសចំខ្ទង់ច្រមុះចន្លោះភ្នែក០១គ្រាប់ នោះ ។

តាមសាក្សី នៅកន្លែងកើតហេតុថា ក្រោយធ្វើសកម្មភាព ជនល្មេីសបេីករថយន្ត ទៅទិសខាងលិច រហូត នៅវត្តចន្ទមូលី ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ បានទុករថយន្តចោលក្នុងវត្ត រួចរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង