បណ្ឌិត ហ៊ុន ម៉ាណែត មានមោទកភាពចំពោះសមិទ្ធផលថ្មីៗ ក្នុងវត្តសិរីមង្គល នៅខេត្តបាត់ដំបង ដែលត្រូវបានកសាងឡើង នៅលើទីតាំងតំបន់អតីតសមរភូមិ

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ស្ថិតនៅភូមិសាមសិប, ឃុំតាក្រី, ស្រុកកំរៀង, ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាព និងអនុមោទនាចំពោះសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ដែលត្រូវបានកសាងឡើងនៅលើទីតាំងតំបន់អតីតសមរភូមិ ហើយសព្វថ្ងៃ ក៏បានកកើតទៅជាទីអារាមគួរជាទីមនោរម្យ និងជ្រះថ្លាសម្រាប់ការជួបជុំធ្វើបុណ្យបំពេញទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទ ដែលអញ្ជើញមកពីគ្រប់ទិសទី ។

