យប់នេះ! ក្រុមជម្រើសជាតិនារីកម្ពុជា នឹងប៉ះជាមួយជម្រើសជាតិនារីវៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិនារីវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ក្នុងវិញ្ញាសាបាល់ទាត់នារី។
ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង៧ យប់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីគាំទ្រកីឡាជាតិយើងទាំងអស់គ្នា៕
