វត្តមហាលាភ ត្រូវបានអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភ័ណ្ឌស្ថាបត្យកម្មបុរាណ

ភ្នំពេញ៖ វត្តមហាលាភ ត្រូវបានអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភ័ណ្ឌស្ថាបត្យកម្មបុរាណ ស្នាដៃស្ថាបត្យកម្មពិតជាអស្ចារ្យមែន ជាពិសេសគឺព្រះវិហារ ដែលរចនាអំពីឈេី ដែលមានគំនូរបុរាណ លេីពិតានឈេី បិតទឹកមាសលម្អលេីសសរឈេី និងជញ្ជាំងឈេីលាបពណ៌លឿងទុំ ដែលកម្រមាន។
ព្រះវិហារនេះ បេីមេីលពីក្រៅ ហាក់ដូចជាមិនសូវទាក់ទាញប៉ុន្មានទេ តែដល់ចូលទៅខាងក្នុង ពិតជាអស្ចារ្យណាស់ វត្តនេះស្ថិតនៅភូមិមហាលាភជេីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បេីបងប្អូន បានអញ្ជេីញទៅលេងខេត្តកំពង់ចាម សូមបងប្អូនកុំភ្លេចចូលទស្សនា ព្រោះបងប្អូនអាចចូលសុំលាភសុំជ័យបាន ហេីយនៅមិនឆ្ងាយពីទីរួមខេត្តទេ អាចអញ្ជេីញចូលតាមផ្លូវ តាមដងទន្លេបិទ រឺតាមទីរួមស្រុកអូររាំងឪ រឺតាមស្រុកសុីធរកណ្តាលក៏បាន៕
