**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម គួច ចំរើន៖ ខេត្តព្រះសីហនុ មានកំពង់ផែសមុទ្រទឹកជ្រៅទទួលការ ដឹកជញ្ជូនទំនិញចេញ-ចូល ៧០ភាគរយ បច្ចុប្បន្នកំពុងសហការជាមួយជប៉ុនពង្រីកកំពង់ផែទឹកជ្រៅ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនាព្រឹកមិញរួចមក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ស្វាគមន៍មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា សហការី និងសេនានុព័ន្ធយោធាឥណ្ឌ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ហើយខេត្តព្រះសីហនុក៏ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ប្រភេទផងដែរ កម្ពុជាកំពង់សប្បាយរីករាយជាមួយស៊ីហ្គេម និងទទួលស្វាគមន៍នាវាយោធាកងទ័ពជើងទឹកឥណ្ឌា ០២គ្រឿង។

កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងការទូត ៥៨ឆ្នាំមកហើយ រាជរដ្ឋាភិបាលកម្ពុជា ចងចាំដែលឥណ្ឌាគាំទ្រដំណើរសន្តិភាពរបស់កម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យឆ្នាំ១៩៥៣ ឥណ្ឌាទទួលស្គាល់ឯករាជ្យកម្ពុជា ក្រោយរំដោះ ១៩៧៩ ឥណ្ឌាទទួលស្គាល់កម្ពុជាមុនគេ ក្នុងស្ថានភាពដ៏លំបាកផ្នែកជីវភាព រដ្ឋាភិបាលឥណ្ឌាបានជួយទំនុកបំរុងកម្ពុជាមកដល់បច្ចុប្បន្ន ការទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅកាន់ប្រទេស ឥណ្ឌានាពេលកន្លងមក មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាលឥណ្ឌាបានផ្តល់កិច្ចសហប្រតិបត្តិការល្អ តាមការព្យាករណ៍ឥណ្ឌានិងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើសកលលោកនាឆ្នាំខាងមុខ ឥណ្ឌាជាប្រទេសធំ ជឿនលឿនផ្នែកវិទ្យាសាស្ត្រ ឥណ្ឌាក៏បានជួយណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។

ទន្ទឹមនោះវិស័យសុខាភិបាលឥណ្ឌាមានការរីកចម្រើន ហើយមានប្រជាជនកម្ពុជាបានទៅព្យាបាលនៅប្រទេសឥណ្ឌាមិនតិចដែរ នេះជាទំនាក់ទំនងដោះដូរប្រជាជនមានការកើនឡើង ឯកឧត្តមសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់នាវាជើងទឹកឥណ្ឌាទាំងពីរគ្រឿងទទួលបានផ្លែផ្កាល្អ ចូលរួមសប្បាយរីករាយការទស្សនាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២នៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ចែកចេញជា ០២ក្រុង ៣ស្រុក មានកោះ៣០ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានកំពង់ផែសមុទ្រទឹកជ្រៅទទួលការ ដឹកជញ្ជូនទំនិញចេញ-ចូល ៧០ភាគរយ បច្ចុប្បន្នកំពុងសហការជាមួយជប៉ុនពង្រីកកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះអន្តរជាតិ និងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។ ប៉ុន្មានឆ្នាំចុងក្រោយខេត្តព្រះសីហនុ បានធ្វើការអភិវឌ្ឍស្របពេលកម្ពុជាមានសុខសន្តិភាព ផ្លល់ឱកាសឱ្យប្រជាជន និងអ្នកវិនិយោគឥណ្ឌាចាប់យកវិស័យទេសចរ និងវិនិយោគមកកាន់ខេត្តព្រះសីហនុ សូមជូនពរឱ្យដំណើរទស្សនកិច្ចនៅកម្ពុជាទទួលបានជោគជ័យ។

លោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូបានជម្រាបជូនថា ដំណើទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីបានធ្វើសមយុទ្ធដែលប្រទេសឥណ្ឌាធ្វើជាសហប្រធាន ជាមួយប្រទេសសឹង្ហបុរី ក្នុងនោះមានប្រទេសសមាជិកអាស៊ានមួយចំនួនបានចូលរួម យើងបានចាកចេញពីប្រទេសសឹង្ហបុរីកាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើសមយុទ្ធរួមគ្នានៅតំបន់អាស៊ានរយៈពេល ២ថ្ងៃ បន្ទាប់មកកាន់កំពង់ផែក្រុងព្រះសីហនុ យើងបន្តទៅប្រទេសវៀតណាម (កំពង់ផែដាណាង) អគុណអភិបាលខេត្ត បានសួរសុខទុក្ខការចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយនាវារបស់យើងបានធ្វើដំណើរទស្សនកិច្ចមកកាន់កំពង់ផែក្រុងព្រះសីហនុ នាឆ្នាំកន្លងមកផងដែរ។

លោកឧត្តមនាវីទោ GURCHARSN SINGH បានបញ្ចាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល នៃប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានធ្វើទស្សនកិច្ចផ្លាស់ប្តូររវាងប្រទេសទាំងពីរ នេះជាសួចនាករនៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ និងសូមថ្លែងអំណរគុណប្រសាសន៍ឯកឧត្តម អភិបាលខេត្តលើកឡើងពីទំនាក់ទំនងការទូតរវាងឥណ្ឌា-កម្ពុជា តាមរយៈវប្បធម៌ អរិយធម៌ ប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការការពារជាតិក្តី មានការរីកចម្រើនគួរឱ្យកត់សម្គាល់ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងនោះក៏មានរដ្ឋមន្ត្រីការពារជាតិ នេះជាសួចនាក៏មួយបង្ហាញពីការរីកចម្រើនទំនាក់ទំនងនៃប្រទេសទាំងពីរ យើងសិក្សាបន្ថែមទៀតលើតំបន់កិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ។ សង្ឃឹមថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅពេលអនាគត ហើយនាវាកងទ័ពជើងទឹកឥណ្ឌាបានផ្តល់នូវវគ្គបណ្តុះបណ្តាលដល់នាយទាហានជើងទឹកកម្ពុជា ការធ្វើលំហាត់រួមគ្នាជាមួយភាគីកម្ពុជា។ ខ្ញុំបានឃើញការរីកចម្រើនរបស់ក្រុងព្រះសីហនុ និងជូនពរប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ហើយរយៈពេល ៣ថ្ងៃខាងមុខ យើងនឹងធ្វើការទំនាក់ទំនងទស្សនានៅក្នុងក្រុងព្រះសីហនុ តាងនាមឱ្យមេបញ្ជាការនាវាទាំងពីរគ្រឿង និងនាវិកនឹងទទួលធ្វើលំហាត់រួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង