**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ៖ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។

នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការចូលរួមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ ដែលជាគោលការណ៍ក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន។

មេដឹកនាំអាស៊ានបានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លើការកសាងសហគមន៍អាស៊ាន – មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានា នូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេលវេលារយៈពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្តឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាព។

សេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទចំណាកស្រុក។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់ការផ្ទេររូបីយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។

សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ខាងទិដ្ឋភាពការពារប្រទេស ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូលនិងយុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម ក្នុងតំបន់ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីជំរុញវិធានការកសាងជំនឿទុកចិត្តគ្នា។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។

មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើសន្ធិសញ្ញាបត្យាប័នអាស៊ាន និងរំពឹងដល់ការបញ្ចប់ របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញាស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម។ លើសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន១ ការស្តារនិងការកសាងឡើងវិញ២ សេដ្ឋកិច្ចឌីជីថល និង ៣ចីរភាព ដើម្បី ដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារនិងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញលេញនិងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្នជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។

សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្តេជ្ញាធ្វើឱ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន តាមរយៈការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍ ធន ធានមនុស្ស ឱ្យកាន់តែមានភាពប្រកួតប្រជែងនិងមុតស្រួច ឆ្ពោះទៅរកអនាគតនៃការងារ និងត្រៀមខ្លួនរួចជាស្រេចចំពោះការវិវឌ្ឍឌីជីថលដ៏លឿនរហ័ស។ មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការនាំមកនូវសន្តិភាពនិងភាពសុខដុមរមនា ក្នុងចំណោមសហគមន៍នានាដែលពាក់ព័ន្ធ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងរដ្ឋរ៉ាឃីន។

ចំពោះទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក តាមរយៈយន្តការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ, ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

សូមបញ្ជាក់ដែរថា មេដឹកនាំអាស៊ានក៏បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។ ក្នុងជំនួបជាមួយនិងតំណាងទាំងអស់ បានជជែកពិភាក្សាអំពីបញ្ហាប្រឈមនានាដែលវិស័យរបស់តំណាងអន្តរសភា តំណាងយុវជន និងផ្នែកឯកជនទូទាំងតំបន់អាស៊ាន ដែលកំពុងជួបប្រទះ។ ជាមួយគ្នានេះតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ទាំងអស់ រួមទាំងផ្នែកធុរកិច្ចអាស៊ាន បានដាក់ជូននូវរបាយការណ៍អនុសាសន៍ និងវឌ្ឍនភាពការងារជូនប្រមុខដឹកនាំអាស៊ានទាំង១០ប្រទេស ជាពិសេសការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យខ្លាំងក្លាជាងមុន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្ម ភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់ បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅថ្ងៃទី១ មេដឹកនាំអាស៊ានបានអញ្ជើញធ្វើដំណើរតាមទូក កំសាន្តថ្ងៃលិចលើផ្ទៃសមុទ្រ នៃក្រុង Labuan Bajo ខេត្ត East Nusa Tenggara ។ មេដឹកនាំអាសានបានសំដែងនូវភាពស្និទ្ធស្នាល រ៉ាក់ទាក់ចំពោះលទ្ធផលដែលសំរេចបានក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលបានឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង