**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

សម្តេច ម៉ែន សំអន៖ វិស័យឯកជន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធី សម្ពោធជាផ្លូវការផ្ទះគំរូ គម្រោងទី ៣ បុរីមេគង្គលែន ស្ថិតតាមបណ្តោយផ្លូវជាតិ ៦អា សង្កាត់ព្រែកលាប រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចក៏បាន ថ្លែងនូវការកោតសរសើរ ចំពោះ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុនមេគង្គលែន ដែលមានជំនឿទុកចិត្តលើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រី ដោយបានសម្រេច ដាក់ទុនវិនិយោគលើគម្រោងសាងសង់លំនៅដ្ឋានដ៏ទំនើប និងស៉ីវិល័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសុខ សន្តិភាព ។ សំណង់លំនៅដ្ឋានដ៏ប្រណិតនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះទីតាំង គម្រោង ស្ថិតនៅ រាជធានីភ្នំពេញជាបេះដូងនៃប្រទេសកម្ពុជា ដែល ជាទីតាំងយុទ្ធសាស្រ្ត ដ៏ល្អសម្រាប់អ្នកស្នាក់នៅ និងធ្វើការតាមបែបទំនើប។

សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះពិតជា រួមចំណែក អភិវឌ្ឍរាជធានីភ្នំពេញ និងជម្រុញនូវល្បឿននៃកំណើនសេដ្ឋកិច្ច តាមរយៈនៃការផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ព្រមទាំងជួយផ្តល់ការងារ និងចំណូលដល់កម្មករ និងបុគ្គលិកកម្ពុជាជាច្រើនផងដែរ។ គំរោងដែល ជាការវិនិយោគទុន នេះ ពិតជាកើតឡើងចំពេលដែលកម្ពុជាកំពុងមានស្ថានភាពសេដ្ឋកិច្ច និង ស្ថេរភាពនយោបាយល្អ និងគោលនយោបាយ គាំទ្រដល់អាជីវកម្ម។

សម្តេចបានបន្តទៀតថា រាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅ ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើកដែលមានសកម្ម ភាព អាជីវកម្ម មមានញឹក មានហាងលក់ទំនិញ និងសំណង់ធំៗ ស្ពានអាកាស ជាពិសេស អគារខ្ពស់ៗ ជាច្រើន កំពុងតែសាងសង់ និង រីកដុះដាលយ៉ាងឆាប់រហ័ស បម្រើដល់ការប្រកបអាជីវកម្ម ស្នាក់នៅ ។

ម្យ៉ាងទៀត រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជនគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក៏រួមជាមួយនឹងកត្តា អំណោយផល ផ្សេងទៀត និងការលូតលាស់ ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាង ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ទីផ្សារ ពលករ មានតម្លៃសមរម្យ និងច្បាប់ វិនិយោគដែល អនុគ្រោះដល់ធុរកិច្ចជន ទើបកម្ពុជា បានក្លាយជាគោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុតពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ៕

អត្ថបទដែលជាប់ទាក់ទង