បណ្ឌិត ហ៊ុន ម៉ាណែត គោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន “មេដាយមរតកអូឡាំពិកអន្តរជាតិ” ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបាននូវ “មេដាយមរតកអូឡាំពិកអន្តរជាតិ” ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ។
សូមសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
