រដ្ឋមន្ត្រីការបរទេសចិននឹងទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន និងចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន

ចិន÷អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែឧសភា ហើយចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន នៅប្រទេសប៉ាគីស្ថាន។
