ឧត្តមនាវីឯក ទៀ សុខា ដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ជួបសម្ដែងការគួរសម ជាមួយ នាយសេនាធិការ កងទ័ពជើងទឹកសឹង្ហបុរី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា អញ្ជើញចូលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្ដម ឧត្តមនាវីទោ EDWIN LEONG នាយសេនាធិការ កងទ័ពជើងទឹកសឹង្ហបុរី ក្នុងពិធីពិព័រណ៌ការពារជាតិលម្ហសមុទ្រអាសុី និងសន្និសីទសន្តិសុខលម្ហសមុទ្រអន្តរជាតិលើកទី៨ នៅប្រទេសសឹង្ហបុរី ៕
