រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំការផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិកម្ពុជា និងហ្វីលីពីន នៅទីធ្លាសួនដំរីដែក

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹង ដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាជ្រាបថា៖ នៅវេលាម៉ោង ៧នឹង០០នាទី នាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត បានរៀបចំការផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីន នៅទីធ្លាសួនដំរីដែក ស្ថិតនៅក្នុងក្រុងសែនមនោរម្យ។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្ត សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញចូលរួមទស្សនាកំសាន្ត ឱ្យបានយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ៕
