**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»

ផ្លូវបេតុងអាមេ​ ១ខ្សែ ប្រវែង២,៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកនេះ

ភ្នំពេញ៖​ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក​ មុន្នី​ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ១២កេីត​ ខែពិសាខ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៥៦៦​ ត្រូវនិងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ១ខ្សែ​ មានប្រវែង២,៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ​ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ-អង្គភាពនានាក្នុងខេត្ត​ លោកនាយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោក​ លោកស្រី​សមាជិកក្រុមប្រឹក្សាក្រុង​ លោក​ លោកស្រី​ អភិបាល​ អភិបាលរងក្រុង លោកនាយក​ នាយករងរដ្ឋបាលសាលាក្រុង​ កងកំលាំងទាំងបី​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាសង្កាត់សង្ឃ័រ​ ព្រះសង្ឃ​ លោកស្រី​ ជាថ្នាក់ដឹកនាំភូមិ​ ប្រជាការពារ​ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា​ ផ្លូវបេតុងមួយខ្សែ១ខ្សែមានប្រវែង២,៧០៧ម៉ែត្រ​ ដែលយេីងបានធ្វេីពិធីសំណេះសំណាល​ បេីកការដ្ឋាននៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​នៅពេលនេះ​ គឺបានឆ្លើយតបទៅនិងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីផ្លូវ​នេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា​ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនោះក៏អរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់សង្ឃ័រយើងនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក ដែលនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេច តេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់យើងឲ្យកាន់តែមានការអភិវឌ្ឍរីកចំរេីនបន្ថែមទៀត។

ជាទីបញ្ចប់នៃពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់ជូនប្រជាពលរដ្ឋចំនួន១០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ ក្រមារ១​ និងថវិកា​ ២មុឺនរៀល​។ ក្នុងនោះ​ ប្រជាការពារ​ កម្លាំងសមត្ថកិច្ច​ និងក្រុមការងារជាងស្ថាបនាផ្លូវ​ ក្នុងម្នាក់ៗទទួលបានថវិកា​ ២មុឺនរៀល​ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង