ក្រសួងការបរទេស នឹងពិភាក្សាអំពីច្បាប់ ស្តីពី គណនេយ្យ និងសវនកម្មជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។