លោក លី យ៉ាសាក់ ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រចាំខែក្រោមការដឹកនាំរបស់លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តី សរុបប្រមាណ ៣០រូប ស្រី ៧រូប។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៣ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
