**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញផ្តល់អំណោយស័ង្កសី និងឈើ ជួសជុលផ្ទះ ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលប៉ះពាល់ ៤១ខ្នងផ្ទះ ក្នុងក្រុងសិរីសោភ័ណ

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលប៉ះពាល់ចំនួន៦ភូមិ ៤១ខ្នងផ្ទះ លើ៤១គ្រួសារ ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរភូមិ សង្កាត់ បានអញ្ជើញចុះផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ ដោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ភ្លាមអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមនិងក្រុមការងារ បានចុះផ្តល់អំណោយជាស័ង្កសី និងឈើជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលប៉ះពាល់ភ្លាមៗដោយមិនទុកបង្អង់យូរនោះឡើយ។ ជាមួយគ្នានោះឯកឧត្តមក៏បានធ្វើការជំរុញដល់កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ពួកគាត់ ហើយរួមកម្លាំងគ្នាជួយជួសជុលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សដើម្បីបានចូលស្នាក់នៅវិញផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា៖ ផ្ទះប្រជាពលរដ្ឋត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ដែលប៉ះពាល់ចំនួន៦ភូមិ ៤១ខ្នងផ្ទះ លើ៤១គ្រួសារ ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នោះកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត តំបន់ប្រតិបត្តិការសឹករងក្រុង កងកម្លាំងមាសអាវុធហត្ថក្រុង និងកងកម្លាំងអធិការដ្ឋាននគរបាលក្រុង រួមទាំងក្រុមការងារមូលដ្ឋានបានចុះជួយអន្តរាគមន៍ជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ជូនគាត់ឡើងវិញ។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀង ផ្គរ រន្ទះ ឬខ្យល់កន្រ្តាក់ សូមរកកន្លែងដែលសុវត្ថិភាពដើម្បីការពារខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង