**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគ.ជ.អ.ប

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាធិការមុខងារ និងធនធាននៃគ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយរង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគ.ជ.អ.ប ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ជាមួយគ្នានោះ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តម ទទួលបានការប្រគល់ភារកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ដើម្បីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃមុខងាររបស់អនុគណៈកម្មាធិការមុខងារ និងធនធាននៃគ.ជ.អ.ប ឱ្យបានល្អិតល្អន់បំផុត។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំថ្ងៃនេះដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការសិក្យាវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

នៅក្នុងនោះ ឯកឧត្តម បានរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សា និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះ ដែលមានសមាសភាពមកពី ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ ឯកឧត្តម បានគូសបញ្ជាក់ថា គោលបំណងនៃការសិក្សាវាយតម្លៃនេះ គឺផ្តោតលើប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយពុំទាន់បានផ្តោតស៊ីជម្រៅលើគុណភាពសេវាអប់រំនៅឡើយ ដោយសារក្នុងអំឡុងពេលនៃការផ្ទេរមុខងារអប់រំនេះចំពេលដែលប្រទេសកម្ពុជាជួបវិបត្តិកូវីដ-១៩ ហើយសាលារៀននានាត្រូវបានបិទដំណើរការមួយរយៈពេល និងត្រូវផ្លាស់ប្តូរវិធីសាស្ត្របង្រៀនតាមប្រព័ន្ធអនឡាញជាដើម។

ក្នុងដំណើរការនៃការសិក្សាវាយតម្លៃនេះ ឯកឧត្តម បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានចុះទៅសិក្សាវាយតម្លៃនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានចំនួន ១៧ ក្នុងរាជធានី-ខេត្ត ក្នុងនោះរួមមាន៖ ខេត្តបាត់ដំបង មានចំនួន ០៧ក្រុងស្រុក, ខេត្តក្រចេះ មានចំនួន ០៣ក្រុងស្រុក, ខេត្តកំពត មានចំនួន ០៣ក្រុងស្រុក, ខេត្តកណ្តាល មានចំនួន០២ ក្រុងស្រុក និងរាជធានីភ្នំពេញ មានចំនួន ០២រដ្ឋបាលខណ្ឌ។

ទន្ទឹមនោះដែរ លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាសមាជិកនៃក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សា និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានធ្វើបទបង្ហាញសង្ខេបស្តីលទ្ធផលនៃការសិក្សាវាយតម្លៃលើការងារគ្រប់គ្រង ការចាត់ចែង និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានអនុវត្តអស់រយៈពេល៣ឆ្នាំហើយ ដោយផ្អែកតាមផែនការការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២របស់គ.ជ.អ.ប តម្រូវឱ្យមានការសិក្សាវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត និងជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តលើការពង្រីកការប្រគល់មុខងារអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដទៃទៀតក្រៅពីរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង។

លោក លោក ជ័យ សម្បត្តិផល្លា បានបន្ថែមថា ចំណុចសំខាន់ៗនៃការសិក្សាវាយតម្លៃនេះ គឺផ្តោតលើការងារសំខាន់មួយចំនួនរួមមាន៖ ការគ្រប់គ្រងការិយាល័យអប់រំ យុវជន និងកីឡា, ការគ្រប់គ្រងនៅតាមសាលារៀន, ការគ្រប់គ្រងបុគ្គលិកអប់រំ, ការគ្រប់គ្រង និងប្រើប្រាស់ថវិកា, ការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិ និងទំនាក់ទំនងការងារ និងគណនេយ្យភាព ព្រមទាំងការងារពាក់ព័ន្ធផ្សេងទៀត។ជាថ្មីម្តងទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការមុខងារ និងធនធាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និងបានចុះអនុវត្តផែនការសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលអាចរៀបចំចងក្រងនូវរបាយការណ៍ស្តីពីលទ្ធផលមួយបានយ៉ាងល្អ និងមានសារៈសំខាន់។ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារជួយបន្តពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ដ៏មានសារៈសំខាន់នេះបន្ថែមទៀត ក្នុងករណីមានចំណុចខ្វះខាតណាមួយ សម្រាប់ជាការឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវមួយក្នុងយន្តការនៃការផ្ទេរមុខងារ៕

អត្ថបទដែលជាប់ទាក់ទង