នាយករដ្ឋមន្ត្រី៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានកាន់តំណែង អភិបាលរាជធានីភ្នំពេញ អាណត្តិទី២ទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយរឿងរ៉ាវ ដែលមានមនុស្សមួយចំនួន ព្យាយាមអុចអាលឲ្យសម្ដេចផ្លាស់ប្ដូរឯកឧត្ដម ឃួង ស្រេង ប៉ន្តែដោយការតាំងចិត្តរបស់សម្ដេច ក្នុងការបន្តផ្តល់ការទុកចិត្តលើឯកឧត្ដម ឃួង ស្រេង ទើបអាចបន្តតំណែងជាអភិបាលរាធានីភ្នំពេញ សម្រាប់អាណត្តិទី២ ។
ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ មេសា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូម្បីតែ ឃួង ស្រេង បើខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី២ទេ ខ្ញុំនិយាយឲ្យច្បាស់តែម្តង ហើយព័ត៌មានចេញពីជ្រុងមកវាយ អាស្រេង រហូត ប៉ុន្តែខ្ញុំរឹង តែខ្ញុំក៏មិនដែលប្រាប់ ឃួង ស្រេង ដែរ ឥឡូវខ្ញុំនិយាយចំហរតែម្តងទៅ ដើម្បីដាក់តឿនមន្ត្រីនានា ឈប់ទៅរឿងដើរជេរគេជេរឯងនោះ» ៕
