ឱកាសការងារថ្មីជិត ២ពាន់កន្លែងកំពុងរង់ចាំអ្នក!

ភ្នំពេញ៖ ថ្ងៃនេះ NEA និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសហការរៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារសរុបចំនួន ១៧៨៨ កន្លែងដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រុមហ៊ុនធំៗ១៣ ដែលកំពុងជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងារ នាថ្ងៃនេះ មាន៖ វ៉ន់ម័រ, MF Training, ក្រុមហ៊ុន DPNV, ធនាគារ WOORI, ក្រុមហ៊ុន BS Land&Home, ក្រុមហ៊ុន RMA, ផ្សារទំនើប LUCKY, ធនាគារឯកទេស AEON, ក្រុមហ៊ុន SCHENKER,ក្រុមហ៊ុន MinebeaMitsumi, ធនាស្ថាបនា, ក្រុមហ៊ុន Cambodia Angkor AIR និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ៕
