លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ និងយុវជនកាកបាទក្រហមកម្ពុជា ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេតការណ៍នៃវេទិកាយុវជនលេីកទី២ សរុបចំនួន ៦០នាក់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
-ពិភាក្សាឆ្លងរបៀបវារៈ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០ និងវេទិកាយុវជនលេីទី២ និងទិសដៅការងារបន្ត។
-ពិនិត្យ និងពិគ្រោះយោបល់លេីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗក្នុងអំឡុងពេលត្រៀមរៀបចំកិច្ចប្រជុំ។
-បញ្ហាផ្សេងៗ ៕
