**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ

សម្តេចតេជោ សម្រេចជ្រើសយកថ្ងៃ១២ កក្កដា ២០២៣ ប្រារព្ធខួប១០ឆ្នាំនៃមរណកាលរបស់បិតា ខួប២៥ឆ្នាំនៃមរណកាលរបស់មាតា និងខួប១០០នៃថ្ងៃកំណើតរបស់បិតាសម្ដេចតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ សម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រារព្ធពិធីរំឭកខួប១០ឆ្នាំនៃមរណកាលរបស់បិតា ខួប២៥ឆ្នាំនៃមរណកាលរបស់មាតា និងខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតាសម្ដេចតេជោ។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចបានរំឭកអំពីមរណកាលនៃមាតារបស់សម្ដេចកាលពីឆ្នាំ១៩៩៨ ពោលគឺមានរយៈពេល២៥ឆ្នាំ ហើយនិងមរណកាលនៃបិតារបស់សម្ដេចកាលពីឆ្នាំ២០១៣ ដែលមានរយៈពេល១០ឆ្នាំមកហើយ។ សម្ដេចក៏បានរំឭកពីថ្ងៃកំណើតនៃបិតារបស់សម្ដេច ដែលបានកើតតាំងពីឆ្នាំ១៩២៣ គឺមានរយៈពេល១០០ឆ្នាំមកហើយ។

ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីរំឭកខួប១០ឆ្នាំនៃមរណកាលរបស់បិតា ខួប២៥ឆ្នាំនៃមរណកាលរបស់មាតា និងខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់បិតាសម្ដេចតេជោផងដែរ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំ និងភរិយា ព្រមទាំងកូនចៅ កូនក្មួយ នឹងធ្វើពិធីជុំគ្នា ដើម្បីប្រារព្ធខួប១០ឆ្នាំនៃមរណកាលរបស់បិតាខ្ញុំ ខួប២៥ឆ្នាំនៃមរណកាលរបស់មាតាខ្ញុំ និងខួប១០០នៃថ្ងៃកំណើតរបស់បិតាខ្ញុំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ទោះបីអំឡុងពេលនោះ ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកំពុងប្រព្រឹត្តទៅក៏ពិតមែន ប៉ុន្តែគុណបំណាច់របស់ឪពុកម្ដាយគឺមិនអាចបំភ្លេចបានឡើយ។ សម្ដេចតេជោសង្កត់ធ្ងន់ថា នេះគឺជាគុណធម៌ សីលធម៌សម្រាប់សម្ដេច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាភរិយា និងក្រុមគ្រួសារ ក្នុងការរឭកដឹងគុណចំពោះមាតាបិតា និងញាតិការទាំងឡាយ៕

អត្ថបទដែលជាប់ទាក់ទង