**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចតេជោ៖ ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នោថ្ងៃទី២៤ ខែមេសា ឆ្នាំ៣០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការកសាងវត្តព្រះបារមីវង្កតបុរី មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កសាងទីអារាមនៅទីនេះវាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូររបស់មាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថានេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងឱកាសជួអាចារ្យ អាចារិនី អំពីទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ទាក់ទងនឹងភាពល្អប្រសើរដែលយើងបានបង្ហាញនៅទីនេះស្រាប់ហើយពេលដែលអាណាចក្រមានវិបត្តិជនភៀសខ្លួនមកកាន់ទីអារាមនេះ ដែលគ្រាមុនហៅថា វត្តទួលក្រសាំង ដែលកាលណោះគ្រាន់តែវត្តទទួលជនភៀសខ្លួន។ បន្ទាប់មកវត្តអារាមនេះ ត្រូវបំផ្លាញចោលទាំងស្រុងដោយសារតែមានវិបត្តិការផ្នែកអាណាចក្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលអាណាចក្រត្រូវបានស្រោចស្រង់ ប្រជាពលរដ្ឋក៏ត្រូវបានស្រោចស្រង់ ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតក៏មានការរីកចម្រើន។ ជាក់ស្តែងនៅថ្ងៃនេះ យើងមកជួបគ្នានេះធ្វើបុណ្យដោយគ្មានការព្រួយបារម្ភអំពីគ្រាប់បែក គ្រាប់ផ្លោងនោះទេ។

វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ លុះក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។

ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋឡើងវិញ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ និងអនុមោទនាចូលរួមកសាងឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះវត្តព្រះបារមីវង្កតបុរី ក៏ត្រូវបានបើកឱ្យប្រតិបត្តិឡើងវិញជាលក្ខណៈសាលាឆទានក្នុងឆ្នាំ១៩៨២ និងបានបង្កើតជាវត្តក្នុងឆ្នាំ១៩៨៩។ បើគិតពីពេលកកើតសាលាឆទានដំបូង រហូតមដល់ពេលបច្ចុប្បន្ន ទីតាំងនេះបានក្លាយជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទបំពេញបុណ្យកុសលរយៈពេល ៥០ឆ្នាំហើយ។

សព្វថ្ងៃនេះ វត្តព្រះបារមីវង្កតបុរី មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្តនេះមានផ្ទៃដីទំហំសរុបប្រមាណ ១៨,៧៩០ម៉ែត្រក្រឡា មានព្រះសង្ឃគង់អាស្រ័យ ២៤អង្គ ត្រូវបានដឹកនាំដោយព្រះចៅអធិការចំនួន៣អង្គហើយ។ ព្រះចៅអធិការនាពេលបច្ចុប្បន្នមានព្រះនាម ព្រះសាក្យវង្ស ស៊ីម សារ៉ាន។

ចំពោះសមិទ្ធផលក្នុងវត្តដែលធ្វើបុណ្យឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារថ្មី មានទទឹង ២៥.៣៣ម៉ែត្រ បណ្តោយប្រវែង ៥៩.៧៨ម៉ែត្រ និងមានកម្ពស់ ៤២.៤៥ម៉ែត្រ ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយចំណាបច្ច័យកសាងចំនួន ៨៨២,៣៥១ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង