ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាល អ៊ំស្រី អ៊ុំ ម៉ន់ មកពីស្រុកកំរៀង ខេត្តបាត់ដំបង មានអាការៈញ័រដេីមទ្រូង និងទន់មួយចំហៀងខ្លួនខាងឆ្វេង

ភ្នំពេញ៖ អ៊ំស្រី អ៊ុំ ម៉ន់ អាយុ៦៥ឆ្នាំ គាត់មានទីលំនៅភូមិកណ្តាល ឃុំ អូដា ស្រុកកំរៀង ខេត្តបាត់ដំបង មានអាការៈញ័រដេីមទ្រូង និងទន់មួយចំហៀងខ្លួនខាងឆ្វេង បានទទួលដំណឹងតាមរយៈបងប្អូន ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA)បញ្ជូនគាត់ភ្លាមៗមកព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយពីទទួលបានការពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យ TYDA ឯកទេសបេះដូងនិងប្រពន្ធ័ប្រសាទប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមករកឃេីញថាលោកយាយមានជម្ងឺប្រេីសបេះដូង និង ស្ទះសរសៃឈាមខួរក្បាល ។
ក្រោយពីទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពេលនេះគាត់មានសភាពធូរស្រាលច្រេីននិងអនុញ្ញាតអោយចេញទៅផ្ទះហើយដែលរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅព្រមទាំងថ្លៃអាហារ ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
សូមបញ្ជាក់ថា គាត់មកតាមរយៈ Misson TYDA ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ដែលធ្វេីឡេីងក្នុងបរិវេណសាលាបឋមសិក្សាទួលគោក កាលពីថ្ងៃទី ០៩ មេសា ២០២៣៕
