សម្ដេចតេជោនាយករដ្ឋមន្រ្តី ជំរុញអោយក្រសួងការងារខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករកុំឲ្យមានការរំលោភបំពានផ្សេងៗ។
មានប្រសាសន៍ក្នុងឱកាសដែរ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនកូនក្មួយសហជីពកម្មករ តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ ជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
