**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ៖ កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស

ភ្នំពេញ៖ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកតិ្តយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំ និង ប្រធានភូមិទាំង១០នៃឃុំមហាលាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីស្វែងយល់អំពីការយកចិត្តទុកដាក់ បំពេញការងារនិងសេវាសាធារណៈ នៅមូលដ្ឋានជូនប្រជាពលរដ្ឋ។

លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសមានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនខ្លាំងក្លា លើគ្រប់វិស័យ ពិសេសលើការជម្រុញសេវាសាធារណៈរបស់រដ្ឋអោយកាន់តែមានប្រសិទ្ធភាពជូន ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាលទូទាំងប្រទេស ធានាអោយបាននូវការបំពេញសេចក្តីត្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃប្រកបដោយស្នាមញញឹម ការទទួលខុសត្រូវ និងទំនុកចិត្តមួយពិតប្រាកដថាមន្រ្តីគ្រប់ៗរូបជាកូនចៅប្រជាពលរដ្ឋ ក៏ជាទីពឹងមួយប្រកបដោយភាពកក់ក្តៅ មិនអាចខ្វះបាន។

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវ បានជម្រុញអោយសមាជិកក្រុមប្រឹក្សាឃុំ ប្រធានភូមិ ត្រូវណៃនាំដល់ប្រជាពលរដ្ឋ ដែលជាមានឈ្មោះត្រូវបោះឆ្នោតត្រូវត្រៀមខ្លួនជាស្រេចក្នុងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជ្រើសរើស សម្តេចតេជោ ហ៊ុន សែន នៅបន្តជានាយករដ្ឋមន្រ្តី បន្តទៀតដើម្បី កម្ពុជាបន្តការអភិវឌ្ឍន៍ វឌ្ឍនៈភាពសង្គម ពិសេសគឺការក្សានូវសុខសន្តិភាព និងស្នាមញញឹមជូនប្រជាពលរដ្ឋ។

លោកជំទាវបានបន្តថាជាការពិតហើយ ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ គឺជាការបោះឆ្នោត ដ៏ធំទី១ ដែលមានអត្ថន័យជ្រាលជ្រៅ ជាងការបោះឆ្នោតថ្នាក់មូលដ្ឋាន តែមិនមានន័យថា ការបោះឆ្នោតជ្រើសរើស អ្នកដឹកនាំមូលដ្ឋាន មិនមានសារៈសំខាន់ ព្រោះថាការបោះឆ្នោត នេះវាផ្សារភ្ជាប់ និងការអនុវត្ត នូវគោលនយោបាយ គោលការណ៍ជាគន្លឹះ របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថេរភាព នៅមូលដ្ឋាន ជំរុញការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ហើយជំរុញការកែទម្រង់ នៃការគ្រប់គ្រង តាមបែបលទ្ធិប្រជាធិបតេយ្យ គឺការផ្ទេរសិទ្ធិអំណាច ឱ្យប្រជាពលរដ្ឋ ដែល លោកជា ម្ចាស់ទឹកម្ចាស់ដី នៅតាមឃុំ សង្កាត់នានា ឲ្យលោកមានសិទ្ធិ ក្នុងការជ្រើសរើស អ្នកដឹកនាំនៅមូលដ្ឋាន របស់គាត់ផ្ទាល់ ហើយអ្នកដឹកនាំនោះ គឺជាថ្នាក់ដឹកនាំ ដែលមានឧត្តមគតិមានទឹកចិត្តស្រឡាញ់ ប្រជាពលរដ្ឋ ហើយគោរព និងការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ បម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនេះ ក៏ជាអ្នកដឹកនាំ ដែលមានសមត្ថភាព ក្នុងការអភិវឌ្ឍ ក្នុងមូលដ្ឋាន។

លោកជំទាវ បានផ្តល់ជូនប្រធានក្រុមប្រឹក្សាឃុំ ភូមិទាំង១៧នាក់ ម្នាកៗថវិកា៥ម៉ឺនរៀល ដោយឡែកជនបង្គោលតាមភូមិនីមួយៗ ១០នាក់ ម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀលផងដែរ។ បន្ទាប់មកលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ រួមជាមួយគណប្រតិភូរបានបន្តដំណើរចុះពិនិត្យ វឌ្ឍនភាពនៃការជួសជុលអគាស្នាក់ការគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកកោះសូទិនថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង