សម្តេចតេជោ វាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអាទិត្យ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
មានប្រសាសន៍នាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។ សម្តេចតេជោក៏បានថ្លែងដោយក្តីមោទនភាពចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែលកត្តាសុខសន្តិភាពនេះ វាបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង ៕
