**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើការដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាព និងសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ក្រោមអធិបតីបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារការងារចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងអនុប្រធាន សមាជិក នៃក្រុមការងារការងារចំពោះកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍ស្វាគមន៍ចំពោះសមាជិកនៃក្រុមការងារ ដែលទើបតែត្រូវបានតែងតាំងថ្មី ដើម្បីបំពេញការងារឱ្យស្របតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងបន្ថែមដែរថា ដោយក្រុមការងារខាងលើមានតួនាទី ភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ និងរៀបចំទម្រង់បែបបទ នីតិវិធីសម្រាប់បម្រើឱ្យការពិនិត្យ វាយតម្លៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល។

ឯកឧត្តម ឡាំ ជា មានប្រសាសន៍បញ្ជាក់បន្ថែមថា ការៀបចំក្រុមការងារនេះឡើង គឺក្នុងន័យលើកទឹកចិត្ត ស្វែងរកមន្ត្រីរាជការដែលបំរើការងារយូរឆ្នាំ មិនជាប់ពិន័យអ្វីទាំងអស់ដែលមិនទាន់បានតម្លើងឋានន្តរស័ក្តិ ថ្នាក់ ជូនពួកគាត់នៅឡើយ ហើយការងារនេះក៏ដើម្បីស្វែងរកទិន្ន័យពិតប្រាកដនៃចំនួនអ្នកឡើងឋានន្តរស័ក្តិ និងអ្នកមិនទាន់បានឡើងឋានន្តរស័ក្តិ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាប្រធានអនុក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការសង្ខេបជូនអង្គប្រជុំ អំពីទិន្នន័យ និងតួរលេខនៃមន្ត្រីនគរបាលជាតិ ព្រមទាំងបានធ្វើបទបង្ហាញអំពីបទពិសោធន៍ក្នុងការស្រាវជ្រាវ ចងក្រង និងការតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិកាលពីពេលកន្លងទៅ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងទិន្នន័យ នៃមន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់ឱ្យដឹងថា តាំងពីការធ្វើសមាហរណកម្ម ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នការតម្លើងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ក្នុងក្របខណ្ឌនាយកដ្ឋានបុគ្គលិក បានរៀបចំយ៉ាងត្រឹមត្រូវដោយសារនាយកដ្ឋានមានតួលេខ និងទិន្នន័យច្បាស់លាស់។

ក្រោយបានទទួលនូវសេចក្តីរាយការណ៍ និងការផ្តល់ធាតុចូលនានាពីសមាជិកនៃក្រុមការងារ និងអនុក្រុមការងារ ឯកឧត្តម ឡាំ ជា បានសម្តែងនូវការអរគុណចំពោះការចែករំលែកបទពិសោធន៍ និងធាតុចូលដែលសុទ្ធសឹងតែមានសារៈសំខាន់ ដើម្បីឱ្យដំណើរនៃការប្រព្រឹត្តទៅការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ទទួលបានជោគជ័យនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង