**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

នាយករដ្ឋមន្ត្រី សរសើរចំពោះវីរភាពរបស់គ្រូពេទ្យ អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ច ដែលនៅប្រចាំការ ពេលបុណ្យចូលឆ្នាំ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះវីរភាព របស់ក្រុមគ្រូពេទ្យ អាជ្ញាធរ កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលនៅប្រចាំការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ ស្របពេលដែលប្រជាពលរដ្ឋ កំពុងកម្សាន្តសប្បាយទូទាំងប្រទេស ។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរទៅកាន់អាជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក៏ដូចជាទីវត្តអារាម និងកន្លែងនានាដែលបានចាត់ចែងរៀបចំកម្មវិធីកម្សាន្តជូនប្រជាពលរដ្ឋ កាលពីពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ។ ពួកគេបានឈរជើងការពារប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «កងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ពួកគាត់នោះអត់បានជួបប្ដីប្រពន្ធកូនដូចយើងទេ ត្រូវនៅការពារសន្តិសុខសម្រាប់ការសប្បាយរបស់យើង (ប្រជាពលរដ្ឋ)។ ឯមួយទៀត គ្រូពេទ្យអាវសនេះ មួយចំនួនអត់បានទៅទទួលទេវតាទេ ព្រោះនៅថែទាំអ្នកជំងឺ ត្រូវឃើញវីរភាពកន្លែងហ្នឹង កុំឃើញចំណុចខ្វះចន្លោះមួយចំនួន រួចហើយនាំគ្នាវាយប្រហារ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលារបស់ក្រុមគ្រូពេទ្យ អាជ្ញាធរដែនដី កម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបុព្វហេតុថែទាំសុខមាលភាព រក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស។
គួរជម្រាបថា រៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យទានផ្សេងៗ គេតែងឃើញមានកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រចាំការជាប់ជានិច្ច ដើម្បីត្រៀមពិនិត្យ-ព្យាបាលសុខភាព ក៏ដូចជាការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ខណៈក្រុមគ្រូពេទ្យខ្លះក៏នៅប្រចាំការថែទាំអ្នកជំងឺនៅឯមន្ទីរពេទ្យរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង