**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តសៀមរាប យ៉ាងច្រើនកុះករ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករសម្រុកមកលេងខេត្តសៀមរាប ក្នុងឱកាសខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។

លោក ឌុល ប៉ង់ មកពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះជាលើលទី២ហើយ ដែលលោកបានមកលេងនៅប្រាសាទអង្គរវត្ត ហើយលើកនេះទៀត មកចំពេលនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកលេងខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកបានបន្តថា កត្តាទាំងនេះ គឺបានមកពីការដឹកនាំដ៏គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើស្វែងរកវ៉ាកសាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ គឺចាក់ឲ្យទាំងអស់ ទាំងដុសមូលដ្ឋាន ដុសជម្រុញ និងដុសបន្តបន្ទាប់ទៀត រហូតឈានដល់បើកដំណើរការប្រទេសឡើងវិញផងដែរ។

និយាយបណ្ដើរហើយភ្នែកសម្លឹងទៅបេះដូងក្រដាស ដែលបត់ប្រជាពលរដ្ឋខ្មែរ ក្រោមការផ្តួចផ្តើមដោយសភាពសហព័ន្ធយុវជនកម្ពុជា ហើយទើបទទួលបានកំណត់ត្រាពិភលោកថ្មីៗនេះទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមការពារសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះឡើយ។

អ្នកស្រី ណូយ ចាន់ថន មកពីខេត្តបន្ទាយមានជ័យ ដែរនោះក៏បានសម្ដែងសេចក្តីរីករាយជាខ្លាំង បន្ទាប់ពីឃើញប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយ និងមានសុខសុវត្ថភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបមានការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនចង់ឃ្លាតពីខេត្តដែលសម្បូរទៅប្រាង្គប្រាសាទដ៏ល្អឯកលើលោក និងមានប្រវត្តិប្រពៃណី វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្តសម្បូរបែបនោះឡើយ។

ជាមួយនេះដែរ អ្នកស្រីក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរកវ៉ាក់សាំងចាក់ឲ្យកូនៗ និងក្រុមគ្រួសារអ្នកស្រី ជាពិសេស គឺប្រជាពលរដ្ឋទាំងអស់បានចាក់គ្រប់ៗគ្នា។ ព្រោះអ្នកស្រីជាពលករធ្វើការនៅប្រទេសថៃ មានការលំបាកខ្លះដែរ ចំពោះការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩នោះ ៕សង្ក្រាន្តវត្តភ្នំ បានដំណើរការយ៉ាងរលូននៅថ្ងៃទី១ ដោយមានអ្នកចូលរួមជិត៣០ម៉ឺននាក់ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បានល្អ

ភ្នំពេញ៖ សង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ ដែលរៀបចំឡើងដោយរដ្ឋរាជធានីភ្នំពេញ និងសាលាខណ្ឌដូនពេញ បានប្រព្រឹត្តទៅយ៉ាងរលូននៅថ្ងៃទី១ ក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រសើរ របស់អាជ្ញាធរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមសប្បាយជិត៣០ម៉ឺននាក់។

ដោយមានការយកចិត្តទុកដាក់ណែនាំជាប្រចាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, អភិបាលខណ្ឌដូនពេញ លោក ជា ខេមា បានដឹកនាំការប្រជុំ និងដឹកនាំកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរនៅក្នុងពិធីសង្ក្រាន្តវត្តភ្នំនេះ។

សូមបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំនេះ មានការតាំងពិព័រណ៍ និងការរៀបចំផលិតផលការតាំងពិព័រណ៍យ៉ាងច្រើន ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលលេងកមន្សាន្តយ៉ាងច្រើនកុះករ។ ដោយឡែកសម្រាប់ខណ្ឌដូនពេញ គឺអាជ្ញាធរបានប្រើប្រាស់កម្លាំងជាង៤០០នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅសង្ក្រាន្តវត្តភ្នំនេះ បានយ៉ាងល្អប្រសើរ។

ការរៀបចំសង្ក្រាន្ដវត្តភ្នំនេះ មានកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បវប្បធម៌ ៕

អត្ថបទដែលជាប់ទាក់ទង