ក្រោយមានការចោទសួរអំពីសម្តេចតេជោ ហ៊ុន សែន មិនបានប៉ុន្មាននាទី អភិបាលខេត្តកែប បានចេញមុខប្រកាសថា ៖ចាប់ពីថ្ងៃទី(១៥ មេសា ២០២៣) ខេត្តកែបមិនយកថ្លៃភាស៊ីឡើយ

ភ្នំពេញ៖អភិបាលខេត្តកែប បានប្រកាសលើផេសហ្វេសបុកផ្ទាល់ខ្លួនថា ៖
សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃនេះទៅ(១៥ មេសា ២០២៣) ខេត្តកែបមិនយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ ។

