ឈាមស្រែកស្បែកហៅ! មកស្គាល់មុខបុរសដៃដល់ ដែលជាអង្គរក្ស ជាជនដៃដល់ដែលចាក់ជនរងគ្រោះ៣នាក់របួសក្បែរស្លាប់ នៅស្រុកទ្រាំង

ភ្នំពេញ៖ ពិតជាឈាមស្រែកស្បែកហៅមែន! មកស្គាល់មុខបុរសដៃដល់ ដែលជាអង្គរក្ស មេអង្គភាពជនដៃដល់ដែលចាក់ជនរងគ្រោះ៣នាក់របួសក្បែរស្លាប់មិនសង្ឃឹមថារស់ផង…នៅចំណុចខាងលិចសាលាឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
អង្គភាពបញ្ជាការដ្ឋានអង្គរក្ស បានយល់ព្រមប្រគល់ខ្លួនជនប្រព្រឹត្តិ ឱ្យទៅសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល អធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់និងតុលាការខេត្តតាកែវហើយ។
តាមពិតទៅ ជនដៃដល់មិនមែនទាហានធម្មតានោះទេ គឺជាគ្រូកាម៉ង់ដូ ក្នុងអង្គភាពនេះ ទើបអាចចា..ក់មនុស្ស៣នាក់របួសធ្ងន់ទាំងបី ដោយខ្លួនមិនមានរបួសបន្តិចសោះ៕

