**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អាជ្ញាធរនិងសភាពាណិជ្ជកម្ម លើកទឹកចិត្តវិនិយោគិននៃបូរីSSC ដែលបានបោះទុនវិនិយោគយ៉ាងច្រើន នៅស្ទឹងទឹកថ្លា ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ចនិងសភាពាណិជ្ជកម្មនៅខេត្តបន្ទាយមានជ័យលើកទឹកចិត្តវិនិយោគិនក្នុងស្រុកលោកសាម សុជាងនៃបូរី SSC ដែលបានបោះទុនវិនិយោគយ៉ាងច្រើននៅក្បាលស្ពានទឹកថ្លានាភូមិទឹកថ្កាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណារិទ្ធិ អភិបាលរង​ខេត្ត លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត  លោក​ ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្ត​ ឱ្យដឹងបន្តបន្ទាប់ ស្រដៀងគ្នាក្នុងន័យខាងលើនេះកាលពីពេលថ្មីៗនេះ។

ពោលគឺបន្ទាប់ពីពិធីសូត្រមន្តឡើងសាលអាពាហ៍ពិពាហ៍ស្ទឹងទឹកថ្លា នៅក្បាលស្ទឹងទឹកថ្លា ផ្លូវជាតិលេខ៥ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីថ្មីៗនេះ ។
មន្ត្រីខាងលើបានកត់សម្គាល់ថា : ក្នុងអំឡុងវិបត្តិសាកលនៃការរីករាលជម្ងឺកូវីដ១៩កន្លងមក បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន សេដ្ឋកិច្ច សង្គមកិច្ចតំបន់និងជាតិ។

ហេតុនេះ ក្រោយវិបត្តិនេះ ទាំងមូលដ្ឋាន  ខេត្តនិងរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំស្តារអ្វីៗឡើងវិញ។​ អាជ្ញាធរ សមត្ថកិច្ចនិងសភាពាណិជ្ជកម្មបានវាយតម្លៃខ្ពស់និងចាត់ទុកគម្រោងវិនិយោគក្នុងស្រុករបស់​ឯកឧត្តម​​ សាម សុជាងនិងលោកស្រីនៃបូរីSSC នេះថាជាការរួមចំណែកដ៏សំខាន់ក្នុងលើកកម្ពស់ជីវភាពមូលដ្ឋាននិងសេដ្ឋកិច្ចតំបន់  ដែលទើបរើបរើឡើងវិញបនេះ ។

បើតាមឯកឧត្តម សាម សុជាង​ និងលោកជំទាវ​ ប្រាក់ យ៉ាននី  រស់នៅខេត្តសៀមរាប ដែលជាអ្នកវិនិយោគក្នុងស្រុកនេះ អោយដឹងថា: ខ្លួនបានបោះទុនវិនិយោគយ៉ាងច្រើននិងអនុវត្តគម្រោងសាងសង់ រចនានូវបណ្តុំអាជីវកម្ម សេវារួមមានអគារសំណង់នៃបុរី(SSC) សាលប្រជុំ/សិក្ខាសាលាតូច -ធំ ស្ថានីយ៍ប្រេងឥន្ទន: ភោជនីយដ្ឋាន រមណីដ្ឋាន(រីសត)  ម៉ូតែល ផ្ទះលំហែ  KTV និងមហាសាលពិសារនៃពិធីអាពាហ៍ពិពាហ៍…ទាំងនេះ ។

ការវិនិយោគក្នុងស្រុកដ៏ធំមួយនេះ ធ្វើឡើងជិត៣ឆ្នាំមកហើយ ហើយនៅថ្មីៗកន្លងមកនេះបានធ្វើពិធីឡើងសាលអាពាហ៍ពិពាហ៍ ជានិមិត្តរូបនៃកាេដាក់អោយដំណើរការបណ្តុំអាជីវកម្ម សេវាកម្មជាច្រើនដូចខាងខាងលើ ។
គឺចំឱកាសដែលក្នុងខេត្តនិងទូទាំងប្រទេសបាននឹងកំពុងត្រៀមអបអរសាទរនិងរៀបចំសង្ក្រាន្ត​ ឆ្នាំថ្មីឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ គស២០២៣ នាថ្ងៃទី១៤-១៥-១៦ខែមេសាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខ ។

សាលអាពាហ៍ពិពាហ៍នេះ មានទទួលស្វាគមន៍ភ្ញៀវដែលមានបំណងរៀបចំពិធីពពាហ៍ពិពាហ៍ឬពិធីជួបជុំជប់លៀង ចាប់ពី៧០តុ,១២០តុ,១៥០តុ,៣៥០តុ អាចភ្ជាប់ទៅកាន់ផ្នែកទំនាក់ទំនាក់និងព័ត៌មាន តាមទូរស័ព្ទ / តេឡេក្រាម នៃលេខ077236121/081382539 / 0887 869853 ៕

អត្ថបទដែលជាប់ទាក់ទង