រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំពិធីបែបប្រពៃណីតាមទំនៀមជនជាតិដើមភាគតិចនៅលើភ្នំដោះក្រមុំ

ខេត្តមណ្ឌលគិរី ៖ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបាន រៀបចំពិធីបែបប្រពៃណីតាមទំនៀមជនជាតិដើមភាគតិច នៅលើបូជនីយ៍ដ្ឋានភ្នំដោះក្រមុំ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ស្ថិត ក្នុងសង្កាត់សុខ ដុម ក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ យ៉ាង ច្រើ នកុះករ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់ អាជ្ញាធរ បានរៀបចំពិធីកាប់ក្របី សែនស្រា ជ្រូក ថ្វាយដល់អ្នកតាបារមីភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខចម្រើនដល់ប្រមុខ ថ្នាក់ដឹក នាំនៃ រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានសុខសប្បាយ រស់នៅក្រោមដំបូលសន្តិភាព សុខដុមរមនាគ្រប់ភូមិ ឋាន។
បន្ទាប់ពីប្រារព្ឋពិធីសែនក្របីស្រាពាងដល់បារមីអ្នកតាភ្នំដោះក្រមុះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានសំណេះសំណាលជាមួយបងប្អូនអ្នកភូមិដែលជួបប្រជុំគ្នានៅជើងភ្នំដោះក្រមុះ រៀបចំកម្មវិធីរំឭកវប្បធម៌ជនជាតិដើមភាគតិច ដោយឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ ត្រូវរៀនអភិវឌ្ឍន៍ខ្លួន ចំណេះដឹង និងរស់នៅសម្របជាមួយកា រវិវត្តន៍នៃ សង្គ ម សម័យឌីជីថល។
ឯកឧត្តម ថង សាវុន បានជំរុញដល់អ្នកពាក់ព័ន្ឋ មិនថាអង្គការក្រៅរដ្ឋាភិបាលឬមន្ត្រីរាជការ ត្រូវចូលរួមលើកកម្ពស់ ស្មារតីប្រជាសហគមន៍ជនជាតិដើមភាគតិច បញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់ៗគ្នា បង្កើនការដាំដុះ និងចិញ្ចឹមសត្វ តាម លក្ខណៈ បច្ចេកទេសដើម្បីជួយជីវភាពគ្រួសារ។
ក្រៅពីការអប់រំ បង្កើនជីវភាពគ្រួសារ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានក្រើនរំឭកដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សា ប្រពៃណីពីដូនតា ទោះបច្ចុប្បន្នវិទ្យាសាស្ត្រទំនើប បង្កលក្ខណៈងាយស្រួលរស់នៅពិតមែន ប៉ុន្តែប្រពៃណីទំនៀមទំលាប់ យើង មិនត្រូវបំភ្លេចឡើយ។ព្រោះការរក្សាបាននូវអត្តសញ្ញាណផ្ទាល់នៃជាតិសាសន៍មួយ ក៏ជាផ្នែកទាក់ទាញចំណូលយ៉ាងក្រាស់ក្រែល តាមរយៈវិស័យទេសចរណ៍ផងដែរ ។
នាថ្ងៃដដែលនេះដែរ ឯកឧត្តម ថង សាវុន និងប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង បាន អញ្ជើញសែនព្រេនរូបសំណាក់រង្វង់មូលថ្មី តាមបណ្តោយផ្លូវភ្លោះ ជិតវិមានឯករាជ្យ ដែលតំណាងដោយ មេទ័ពឈ្មោះ ( ម្ពឹះត្រាង លើង ) ជិះដំរីចូលប្រយុទ្ឋកាលពីជំនាន់មុនហើយត្រូវបានប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីចាត់ទុកគាត់ ជាវីរៈបុរស៕វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

