**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរទិវាទឹកស្អាត ឆ្នាំ២០២៣

បន្ទាយមានជ័យ៖ ទឹកមានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្ស សត្វ រុក្ខជាតិ នេះគឺជាប្រសាសន៍លើកឡើងរបស់លោក លី សារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកលើកទី៣០ ឆ្នាំ២០២៣ នៅបរិវេណសាលាស្រុកមង្គលបូរី រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។

ពិធីនេះមានការឧបត្ថម្ភគាំទ្រដោយតាមរយៈកាកបាទក្រហម ហ្វាំងឡង់ ក្នុងកម្មវិធីនេះក៏មានការដង្ហែជាក្បួនដោយថ្មើរជើងពីសំណាក់គណៈអធិបតីនិងក្រុមយុវជន។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា ទិវាទឹកពិភពលោកឆ្នាំ២០២៣ គឺផ្ដោតសំខាន់លើប្រធានបទពន្លឿនការផ្លាស់ប្តូរ ដើម្បីដោះស្រាយវិបត្តិទឹកស្អាត និងអនាម័យដើម្បីស្របនឹងពិភពលោកសម្រាប់ប្រទេសកម្ពុជាយើង ផ្ដោតលើប្រធានបទពន្លឿនការផ្តល់សេវាកម្មទឹកស្អាតនិងអនា ម័យ ដើម្បីដោះស្រាយវិបត្តិកង្វះទឹកស្អាត និងអនាម័យនៅតំបន់ជនបទ នឹងពិភាក្សាអំពីដំណោះស្រាយផ្សេងៗ ដើម្បីដោះស្រាយវិបត្តិកង្វះខាតទឹកស្អាតនិងអនាម័យពិតគឺជាផ្នែកមួយដ៏សំខាន់ដែលទាក់ទងនឹងគ្រប់វិស័យរួមមានការអភិវឌ្ឍការកាត់បន្ថយភាពក្រីក្រកសិកម្មសុខភាពបរិស្ថានការអប់រំផែនការ និងការអភិវឌ្ឍ រចនាសម្ព័ន្ធប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយទឹកធម្មជាតិ ប៉ុន្តែមកដល់បច្ចុប្បន្ននេះនឹងមានប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទប្រហែល ១៧%ពុំទាន់ទទួលបានទឹកមកពីប្រភពកែលម្អ សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំនៅឡើយ ហើយប្រជាពលរដ្ឋនៅប្រហែល៨០% ពុំទាន់ទទួលបានទឹកផឹកប្រកប អនាម័យនៅឡើយ។

ក្នុងពិធីនោះដែរ លោកលី សារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ថា៖ កង្វះទឹកស្អាតនិងអនាម័យប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះបំផុត ម្យ៉ាងវិញទៀតប្រជាពលរដ្ឋនៅតំបន់ជនបទជាច្រើន  នៅផឹកទឹកមិនមានអនាម័យតែងធ្វើឲ្យពួកគាត់ប៉ះពាល់ដល់សុខភាព  ឬឈឺ ពិសេសមនុស្សចាស់និងកុមារដែលពួកគាត់ពុំអាចទៅធ្វើការឬក៏ទៅសាលារៀនបានការស្លាប់ដោយ សារជំងឺអាសន្នរោគនៃជំងឺគ្រុនពោះវៀននឹងក្លាយជាគ្រោះថ្នាក់ឥតឈប់ឈរដោយសារការផឹកទឹកមិនមានសុវត្ថិភាព។  ដូច្នេះយើងត្រូវដោះស្រាយវិបត្តិកង្វះទឹកស្អាតនិងអនាម័យ និងជំរុញការផឹកទឹកសុវត្ថិភាពនៅតំបន់ជនបទក្នុងពេលជាមួយ នេះផងដែរយើងក៏ត្រូវផ្ដោតសំខាន់លើបញ្ហាបរិស្ថាន ដែលអាចប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រភពទឹកទាំងនៅលើដីនិងក្រោមដី ដើម្បីចូលរួមដោះស្រាយនូវវិបត្តិកង្វះខាតទឹកស្អាត និងអនាម័យការលើកកម្ពស់និងប្រារព្ធទិវាពិភពលោកនៅថ្នាក់មូលដ្ឋានគឺមានសារសំខាន់ណាស់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិបត្តិកង្វះទឹកស្អាត និងជំរុញការផឹកទឹក សុវត្ថិភាព។ យើងគ្រប់គ្នាត្រូវចូលរួមចាត់វិធានការដើម្បីខ្លួនយើងក្រុមគ្រួសារយើងសហគមន៍យើងនិងសង្គមជាតិយើងទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង