រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូប្រចាំកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតអោយឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៉េរូប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងអបអរសារទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលទទួលបានភារកិច្ចថ្មី។
បន្ថែមពីនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យវប្បធម៌ និងពិភាក្សាគ្នាលើការភ្ជាប់ទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ទាំងរូបី និងអរូបី៕

