**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

បុគ្គលដែលបានលើកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអាវុធហត្ថភ្នំពេញ ហៅចូលបំភ្លឺនិងណែនាំហើយ

ភ្នំពេញ៖ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា “ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត” និងបញ្ជាក់បន្ថែមថា “មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ” ស្រាប់តែឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះវិញ បានបញ្ជាក់តបថា រូបគាត់ពុំបានស្គាល់ អ្នកនិយាយឈ្មោះគាត់ខាងលើនេះទេ ហើយឯកឧត្តម ក៏បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ ទៅនិយាយនោះទាំងយប់ ដើម្បីឲ្យធ្វើការបំភ្លឺ រហូតដល់ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បុគ្គលខាងលើ ត្រូវបាន កម្លាំងការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅចូលបំភ្លឺបានសម្រេច។

តាមការបំភ្លឺរបស់បុគ្គលខាងលើ ដែលមានឈ្មោះថា ពន្លក ហៅបារាំង ជាម្ចាស់ភោជនីយដ្ឋាន ឋានសួគ៌ក្រោមមេឃ បានលើកឡើងថា រូបខ្លួនមិនធ្លាប់ស្គាល់និងមិនធ្លាប់ជួប ឯកឧត្តម រ័ត្ន ស្រ៊ាង ទេ គ្រាន់តែដឹងថា ឯកឧត្តម រ័ត្ន ស្រ៊ាង ជាបុគ្គលមួយដែលល្បី ដែលជួយប្រជាជនច្រើន បង្ក្រាបឧក្រិដ្ឋជនធំៗ ទើបខ្លួននឹកឃើញលើកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មកនិយាយ ដើម្បីឲ្យរឿងគ្រោះថ្នាក់ចរាចរណ៍នេះ ឆាប់បានបញ្ចប់ កុំឲ្យវែងឆ្ងាយ ក្លាយជាការជ្រុលជ្រោះនិយាយប៉ះពាល់ដល់ កិត្តិយស ឯកឧត្តម រ័ត្ន ស្រ៊ាង ដែលមានអាយុអាចស្មើនឹងឪពុកខ្លួន ហើយខ្លួន ក៏បានធ្វើការសុំអភ័យទោស ពីឯកឧត្តម ផងដែរ។

បុគ្គលរូបនេះ បានបញ្ជាក់បន្ថែមថា ជាក់ស្តែងរឿងរបស់មិត្តភ័ក្តិគាត់ គឺបានបញ្ចប់នៅយប់ថ្ងៃទី០៥រួចទៅហើយ ដោយមនោសញ្ចេតនាយោគយល់គ្នា ក្នុងនោះក្រុមខ្លួន បានផ្តល់ទឹក ប្រាក់២០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីទុកទិញថ្នាំលេប និងបានឲ្យលេខទូរស័ព្ទ ទុកសម្រាប់ទាក់ទងគ្នាផងដែរ ហើយព្រឹកឡើង ភាគីខាងម៉ូតូ បានយកម៉ូតូទៅធ្វើ អស់១៤០ដុល្លារ ក្រុមខ្លួនក៏បានផ្តល់ជូនប្រាក់បន្ថែមមួយចំនួនទៀត ពេលនោះភាគីខាងម៉ូតូក៏បានធ្វើការអរគុណក្រុមខ្លួន ទាំងសប្បាយចិត្ត ស្រាប់តែរំលងបានមួយថ្ងៃ បែរជារឿងនេះក៏បានផ្ទុះខ្លាំងឡើងវិញ។ ហើយខ្លួនក៏បានសារភាពទទួលកំហុស ធ្វើការសុំទោស ឯកឧត្តម រ័ត្ន ស្រ៊ាង និងបានសំណូមពរ ដល់បងៗសារព័ត៌មាន បើសិនមានរឿងតូចល្មៗ សូមបងៗគួរតែគិតដល់កិត្តិយស និងកេរ្ត៍ឈ្មោះ គេផង៕

អត្ថបទដែលជាប់ទាក់ទង