**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ករណីរំលោភកុមារីអាយុ១៣ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់ហើយ

ភ្នំពេញ៖ ជនល្មើសដែលបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះអាយុ ១៣ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ យ៉ាងយកចិត្តទុកដាក់។

ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

គួររំលឹកផងដែរ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ បានជិះម៉ូតូទៅទិញទឹកក្រឡុកក្នុងខណ្ឌពោធិ៍សែនជ័យ (បុរីឈូកវ៉ា២) របស់ម្ដាយកុមារីរងគ្រោះ ជនសង្ស័យព្រមទាំងបានក្លែងខ្លួនជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្ដាយកុមារីរងគ្រោះថា ខ្លួនគ្រូបង្រៀន និងមានវិញ្ញាសារប្រឡងថ្នាក់ទី៩។

បន្ទាប់មកម្ដាយកុមារីរងគ្រោះ មានការជឿទុកចិត្ត ក៏បានទាក់ទងទៅឈ្មោះ ជា ធារិត។ លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត បានមកទាក់ទងមកឪពុកកុមារីរងគ្រោះជាច្រើនដង ដើម្បីឲ្យកុមារីរងគ្រោះយកវិញ្ញាសារប្រឡងថ្នាក់ទី៩ ហើយឈ្មោះ ជា ធារិត ក៏បានជិះម៉ូតូទៅយកកុមារីរងគ្រោះពីចំណុចសាលាវិទ្យាល័យ ភ្នំពេញថ្មី ដឹកទៅសាលាវិទ្យាល័យជម្ពូវ័ន ដើម្បីយកវិញ្ញាសារស្រាប់តែពេលនោះឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងផ្សេងទៅវិញ ហើយប្រាប់ទៅកាន់កុមារីរងគ្រោះថា ខ្លួនដឹកកុមារីរងគ្រោះទៅយកវិញ្ញាសារនៅម្ដុំវត្ថតាំក្រសាំងខាងត្បូងវិញ។

លុះដល់វត្ថតាំងក្រសាំងខាងត្បូងឈ្មោះ ជា ធារិត បានរុញកុមារីរងគ្រោះចូលក្នុងបន្ទប់ទឹកចាស់មួយកន្លែង ដែលស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងត្បូង ហើយបានយកកូនកាំបិតគំរាមទៅកាន់កុមារីរងគ្រោះដើម្បីធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច។ បន្ទាប់មកពេលធ្វើសកម្មភាពរួចឈ្មោះ ជា ធារិត បានគំរាមទៅកាន់កុមារីរងគ្រោះថា កុំឲ្យស្រែក បើហ៊ានស្រែក ខ្លួននិងចាក់សំលាប់។

បន្ទាប់មកឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងហាងបញ្ចាំ ដើម្បីបញ្ចាំទូរស័ព្ទរបស់ខ្លួន ព្រឹមទាំងបានបញ្ចុះបញ្ចូកុមារីរងគ្រោះឲ្យចូលផ្ទះសំណាក់ជាមួយខ្លួន តែកុមារីរងគ្រោះបានប្រកែកមិនព្រមចូលនោះទេ ហើយឈ្មោះ ជា ធារិត ក៏បានដឹកកុមារីរងគ្រោះទៅកាន់ទីតាំសាលាវិទ្យាល័យភ្នំពេញថ្មីវិញ រួចគេចខ្លួនបាត់តែម្ដង។

លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការឃាត់ខ្លួនឈ្មោះ ជា ធារិត នៅចំណុចហាងបញ្ចាំដែលមានទីតាំងស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបាននាំជនល្មើសឈ្មោះ ជា ធារិត មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងបានប្រគល់ជនល្មើសខាងលើជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង