រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានបើកចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ទាំង៥ ព្រមទាំងនាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត ៕
