ព្រះវិហារវត្តស្រែប្រាំង ក្នុងស្រុកកំពង់ត្រាច ក្បែរព្រំដែនកម្ពុជា-វៀតណាម ត្រូវបានខ្មែរក្រហម យកធ្វើជារោងម៉ាស៊ីន និងបំផ្លាញរូបគំនូរបុរាណ

ភ្នំពេញ៖ ព្រះវិហារវត្តស្រែប្រាំង ឬវត្តបឹងកោះស្រែប្រាំង ស្ថិតនៅក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ក្បែរព្រំដែនកម្ពុជា-វៀតណាម។
ព្រះវិហារវត្តស្រែប្រាំង កសាងឡើងក្នុងពុទ្ធសករាជ២៥០៨ គ្រិស្តករាជ ១៩៦៥។
នៅលើជញ្ជាំងខាងក្នុង មានគំនូជាង៥០ផ្ទាំង ដែលរៀបរាប់ពីពុទ្ធប្រវត្តិ និងគំនូរប្រមាណ៤០ផ្ទាំងផ្សេងទៀត បានរៀបរាប់ពីរឿងជាតក និងរឿងរ៉ាងផ្សេងៗ។
ប៉ុន្តែ ជាអកុសល របបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ខ្មែរក្រហម បានយកព្រះវិហារធ្វើជារោងម៉ាស៊ីន និងបានបំផ្លាញរូបគំនូរបុរាណផងដែរ។
បច្ចុប្បន្ន ព្រះវិហារត្រូវបានថែរក្សា និងអភិរក្ស ជាសម្បត្តិវប្បធម៌របស់ខ្មែរ សម្រាប់កូនចៅបន្តទៀត៕
