នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣នេះ
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគ៥ កងទ័ពជើងគោក។

